កូវីដ-១៩

ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសថៃកាន់តែធ្ងន់ធ្ងរ ដោយថ្ងៃនេះរកឃើញអ្នកឆ្លងថ្មីកើងឡើងដល់ជាង ២ម៉ឺននាក់

BY
Pheakdey
August 4, 2021

ថៃ៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា នៅក្នុងថ្ងៃពុធ  ទី៤ ខែសីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២០,២០០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ វិញគឺមានចំនួន ១៨៨នាក់។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ ១៩ ថៃបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងទាំងអស់ក្នុងនោះមានអ្នកឆ្លងចំនួន ២០,០១៣នាក់ជាអ្នកឆ្លងទូទៅ ចំណែកឯ ១៨៧នាក់ទៀតគឺជាអ្នកទោសដែលកំពុងជាប់ឃុំឃាំង។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ៦៧២,៣៨៥នាក់ និងស្លាប់សរុបចំនួន ៥,៥០៣ នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍ 

Share This Post: