កូវីដ-១៩

គិតត្រឹមថ្ងៃទី៣ ខែសីហា កម្ពុជារកឃើញអ្នកវិជ្ជមានកូវីដ បំប្លែងថ្មី Delta សរុបទាំងអស់ចំនួន ២៦០នាក់ហើយ

BY
Khmernote Media
August 4, 2021

យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី៣ ខែសីហា ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) ចំនួន ៣៦នាក់ (ស្រី១៦នាក់)។

គួរបញ្ជាក់ផងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ អ្នកដំណើរមកតាមយន្តហោះ បុគ្គលិកសុខាភិបាល និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ២៦០នាក់ (ស្ត្រី១២៥នាក់)៕

Share This Post: