Samsung ក្របួចមាត់ត្រៀមបង្ហាញផលិតផលភ្ញាក់ផ្អើលមួយទៀតនៅខែក្រោយនេះ
- September 15, 2018
កាលពីខែមុននេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung ទើបតែបង្ហាញកំពូលស្មាតហ្វូនកូនកាត់ថេបប្លេត គឺ Galaxy Note 9 ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូរទាំងពិភពលោក។ ខណៈទើបតែបង្ហាញកំពូលស្មាតហ្វូននេះមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Samsung គ្រោងប្រកាសបញ្ចេញនូវឧបករណ៍មួយស៊េរីទៀតហើយ នៅថ្ងៃទី១១ ខែតុលា នេះហើយ។
ក្រុមហ៊ុន Samsung បានធ្វើមហាជនមានងឿងឆ្ងល់ថា ខ្លួននឹងបញ្ចេញអ្វីថ្មីនៅពេលខាងមុខនេះ ព្រោះវាពិបាកបន្តិចហើយក្នុងការសន្និដ្ឋានថា ដោយសារតែនៅក្នុងលិខិតអញ្ជើញ បានដាក់ថា ជាឧបករណ៍ (Devices) ថ្មី ដូច្នេះវាមិនសំដៅទៅលើទូរស័ព្ទនោះទេ តែវាអាចជា Tablet ថ្មីមួយទៀត ដែលវាអាចជា Galaxy View 2៕

អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ gsmarena
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






