PR

ក្រុមហ៊ុន Httpool ជួយពង្រឹងអ្នកផ្សាយពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាតាមរយៈ TikTok

BY
Liny Chan
August 4, 2021

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ប្រទេសកម្ពុជា៖ ក្រុមហ៊ុន Httpool ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding មានក្តីសោមនស្សរីករាយសូមប្រកាសថា ក្រុមហ៊ុនបានក្លាយជាដៃគូផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងប្រទេសកម្ពុជារបស់ក្រុមហ៊ុន TikTok ដែលជាទិសដៅឈានមុខគេលំដាប់ពិភពលោកសម្រាប់ការបង្ហោះវីដេអូខ្លីៗ។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនអាជីវកម្មនៅកម្ពុជាបច្ចុប្បន្ននឹងអាចផ្សាយពាណិជ្ជកម្មដល់មនុស្សរាប់លាននាក់ដែលប្រើប្រាស់កម្មវិធី មួយនេះនៅទូទាំងប្រទេសដែលជួយពង្រឹងម៉ាកយីហោ និងអាជីវកម្មរបស់ខ្លួន។

TikTok កំពុងបង្កើតឧស្សាហកម្មនេះនៅទូទាំងពិភពលោកដែលអាចឱ្យក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំទាំងអស់បង្កើតវត្តមានក្នុងស្រុក ផ្សព្វផ្សាយដល់អតិថិជនថ្មី និងជំរុញលទ្ធផលអាជីវកម្មតាមរយៈដំណោះស្រាយផ្សាយពាណិជ្ជប្រកបដោយភាពច្នៃប្រឌិតរបស់ក្រុមហ៊ុន។ អ្នកប្រើប្រាស់ ៩១ភាគរយក្នុងចំណោមអ្នកប្រើប្រាស់របស់ក្រុមហ៊ុន TikTok យល់ឃើញថា មាតិកានៅលើ TikTok មានភាពខុសប្លែកពីគេ ឬខុសគ្នាពីកម្មវិធីរបស់គូប្រជែងនានា នេះបើយោងតាមការសិក្សាអំពីយថភាពវិទ្យាសាស្រ្តធ្វើទីផ្សារពិភពលោក (Marketing Science Global Authenticity Study conducted) ដែលធ្វើឡើងដោយក្រុមហ៊ុន Nielsen ក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីខែមេសាឆ្នាំ២០២១ សម្រាប់ក្រុមហ៊ុន TikTok។

លោក Sunny Nagpal សហស្ថាបនិក និងនាយកគ្រប់គ្រងប្រចាំតំបន់នៅតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool បានថ្លែងថា៖ “ការចាប់ដៃគូជាមួយក្រុមហ៊ុន TikTok ក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏ធំមួយសម្រាប់ក្រុមហ៊ុន Httpool ខណៈដែលយើងពង្រីកប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសនេះ និងបង្កើតក្រុមជំនាញដើម្បីគាំទ្រដល់ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំទាំងអស់នៅទីកន្លែងផ្ទាល់”។

ក្នុងនាមជាដៃគូលក់ពាណិជ្ជកម្មផ្តាច់មុខរបស់ក្រុមហ៊ុន TikTok ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Httpool នឹងផ្តល់ការគាំទ្រ ចំណេះដឹង និងជំនាញដល់ក្រុមហ៊ុនអាជីវកម្មក្នុងស្រុក និងជួយពួកគេទាក់ទងនឹងយុទ្ធសាស្រ្តធ្វើទីផ្សារជាមួយនឹងដំណោះស្រាយផ្សាយពាណិជ្ជកម្មនៅលើ TikTok ដោយកសាងបទពិសោធជាមួយនឹងមាតិកាក្នុងកម្មវិធី និងប្រព័ន្ធផ្សព្វផ្សាយទូលំទូលាយបំផុតនេះ ក្រុមហ៊ុន Httpool នឹងជួយក្រុមហ៊ុនអាជីវកម្មក្នុងស្រុកឱ្យដើរតាមឱ្យទាន់ការប្រកួតប្រជែងដែលប្រែប្រួលយ៉ាងឆាប់រហ័សដើម្បីរក្សាបាននូវការប្រកួតប្រជែង និងសម្រេចបានលទ្ធផលអាជីវកម្មក្នុងកម្រិតអតិបរមា។

លោក Sunny Nagpal បានបន្ថែមថា៖ “ភាពជាដៃគូនេះគឺជាលទ្ធផលនៃវត្តមាននៅទូទាំងពិភពលោកដែលឈានមុខគេក្នុងឧស្សាហកម្មរបស់ក្រុមហ៊ុន Httpool និងកិច្ចប្រឹងប្រែងរបស់យើងក្នុងការនាំយកឱកាសសម្រាប់ការផ្សាយពាណិជ្ជកម្មនៅលើកម្មវិធីព័ត៌មាន និងវីដែអូខ្លីៗឈានមុខទៅកាន់គ្រប់ទីកន្លែងក្នុងពិភពលោក។ យើងនឹងប្រើប្រាស់ចំណេះដឹង និងជំនាញដែលក្រុមការងាររបស់យើងនៅអឺរ៉ុបបានទទួលក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ គួបផ្សំជាមួយនឹងចំណេះដឹងនិងជំនាញក្នុងស្រុក និងភាពជាក់លាក់សម្រាប់កម្ពុជា”។

ភាពជាដៃគូនេះក៏នឹងដាក់ដំណើរការប្រតិបត្តិប្រសើរបំផុតរបស់ក្រុមហ៊ុន TikTok ការបណ្តុះបណ្តាល បច្ចេកទេសបង្កើតយុទ្ធសាស្ត្រ និងជម្រើសទូទាត់ក្នុងស្រុកទៅកាន់តំបន់ផងដែរ ដោយមានជំនួយពីអ្នកជំនាញរបស់ក្រុមហ៊ុន Httpool ផ្នែកដំណើរការប្រតិបត្តិការផ្សាយពាណិជ្ជកម្ម។ ទីភ្នាក់ងារនិងម៉ាកយីហោនានានឹងទទួលបានអត្ថប្រយោជន៍បន្ថែមទៀតពីការបណ្តុះបណ្តាល ការទូទាត់ និងការគាំទ្រជាមួយនឹងការបណ្តុះបណ្តាលអំពីគោលនយោបាយផ្សាយពាណិជ្ជកម្ម៕

សម្រាប់ព័ត៌មានបន្ថែម
Spela Marusic ប្រធានផ្នែគទំនាក់ទំនងសាធារណៈពិភពលោករបស់ក្រុមហ៊ុន Httpool (marusic@httpool.com)
Rucha Bhalekar ប្រធានផ្នែកទីផ្សារប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Httpool (rucha@httpool.asia)

អំពីក្រុមហ៊ុន Httpool
ក្រុមហ៊ុន Httpool គឺជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុន Aleph Holding ដែលវិនិយោគលើកម្មវិធី ផ្សព្វផ្សាយឌីជីថលឈានមុខជាគេច្រើននៅទូទាំងតំបន់អឺរ៉ុប និងអាស៊ី។ ក្រុមហ៊ុនគាំទ្រដល់កំណើនរបស់កម្មវិធីទាំងនេះ និងជំរុញឱ្យមានលទ្ធផលអាជីវកម្មសម្រាប់អ្នកផ្សាយពាណិជ្ជកម្មបែបប្រពៃណី និងអ្នកផ្សាយពាណិជ្ជកម្មបង់ប្រាក់នៅទូទាំងទីផ្សារជាង ៣០។ ដោយផ្អែកលើបណ្តុំប្រកបដោយភាពច្នៃប្រឌិតនៃបច្ចេកវិទ្យានិងដំណោះស្រាយលទ្ធផលការងារ ក្រុមការងារដែលមានបទពិសោធន៍ និងបទពិសោធទីផ្សារដ៏ទូលំទូលាយ ក្រុមហ៊ុន Httpool អាចជួយឱ្យអ្នកផ្សាយពាណិជ្ជកម្មភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេបានតាមរយៈមធ្យោបាយផ្សេងៗប្រកបដោយប្រសិទ្ធភាពបំផុត ដែលបង្កើនផលចំណេញពីការវិនិយោគឥតឈប់ឈរ។
កម្មវិធីផ្សព្វផ្សាយឈានមុខគេនានាដូចជា Twitter, Facebook, Spotify, LinkedIn, Snapchat, Warner Music, Outbrain និង Brainly បានតែងតាំងក្រុមហ៊ុន Httpool ឱ្យធ្វើជាដៃគូលក់ផ្តាច់មុខរបស់ពួកគេនៅទូទាំងទីផ្សារអឺរ៉ុប និងអាស៊ីមួយចំនួន។ ក្រុមហ៊ុន Httpool មានមូលដ្ឋាននៅចក្រភពអង់គ្លេស ដោយមានការិយាល័យជាច្រើនកន្លែងនៅទូទាំងតំបន់អឺរ៉ុបកណ្តាល តំបន់ណូឌិក (Nordics) តំបន់បាល់ទិចនិងបាល់កាន ប្រទេសរុស្ស៊ី តំបន់ CIS និងអាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុន Aleph ក្តោបក្តាប់ផ្លែតហ្វមលំដាប់ពិភលោកធំៗជាង ២០ ក្នុងទីផ្សារជាង ៥០ នៅទូទាំងពិភពលោក។
គេហទំព័រ www.httpool.com

Share This Post: