ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ឲ្យដឹងថា មន្ទីរពេទ្យ Royal Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រងវ៉ាក់សាំងអាមេរិក ២ប្រភេទនេះ
BY Khmernote Media
August 4, 2021
ព័ត៌មានបឋម៖ យោងតាមហ្វេសបុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅលើគណនីហ្វេសបុករបស់ឯកឧត្តមនាល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា៖ “មន្ទីរពេទ្យ Royal Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រង វ៉ាក់សាំង PfizerBiontech ហេីយ និង Moderna ពីសហរដ្ឋ អាមេរិក ដល់អ្នកដែលអាចមានលទ្ធភាពនឹង ត្រូវការប្រភេទវាក់សាំងទាំងនេះ។ ត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងទាំងនេះ”។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក បានធ្លាប់និយាយថា វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech និងក្រុមហ៊ុន Moderna មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូវីដ១៩ ដល់ទៅ ៩៥% ព្រមទាំងមានប្រសិទ្ធភាពជាមួយវីរុសកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta ថែមទៀតផង ដោយការពារអ្នកជំងឺមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងបាត់បង់ជីវិត។


