ក្រសួងអប់រំ ប្រកាសកាលបរិច្ឆេទដកវិញ្ញាបនបត្របណ្ដោះអាសន្នថ្មីហើយ
- September 15, 2018
កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងបាក់ឌុបថ្មី ក្រោយក្រសួងរកឃើញកំហុសថា កម្មវិធីកុំព្យួទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតរបស់បេក្ខជនចំនួន ៧៤០បន្ទប់ បញ្ចូលទៅក្នុងពិន្ទុសរុបទើបធ្វើឲ្យប៉ះពាល់ដល់និទ្ទេសរបស់បេក្ខជន។ បន្ទាប់ពីប្រកាសលទ្ធផលថ្មីរួច ចំនួនបេក្ខជន ដែលទទួលបាននិទ្ទេស A បានកើនឡើងដល់ចំនួន ៤០៨ នាក់, និទ្ទេស B កើនដល់ ២,២២២ នាក់, និទ្ទេស C កើនដល់ ៦,០៤១ នាក់, និទ្ទេស D ១៥,១៨០ នាក់ និងនិទ្ទេស E ថយមកត្រឹម ៥២,១៨៣ នាក់វិញ។
បន្ទាប់ពីដោះស្រាយបញ្ហាលទ្ធផលមិនប្រក្រតីចប់សព្វគ្រប់ហើយ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការជាថ្មីឲ្យបេក្ខជនទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូម អាចមកដកវិញ្ញាបនបត្របណ្ដោះអាសន្ន ដោយឥតគិតថ្លៃបានពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






