កូវីដ-១៩
ធ្វើតេស្ដអាជីវករ និងពលរដ្ឋរស់នៅជុំវិញផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ រកឃើញអាជីវករ ចំនួន ៨ នាក់ វិជ្ជមានកូវីដ
BY Khmernote Media
August 6, 2021
កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ ហៅកាត់ TYDA បានធ្វើការធ្វើតេស្ដសំណាកលើ អាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញ ផ្សារទឹកថ្លា ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីស្វែងរកករណីសង្ស័យជំងឺកូវីដ១៩។

យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ក្រោយពីការធ្វើតេស្ដលើអាជីវករ និងប្រជាពលរដ្ឋរស់នៅជុំវិញ ផ្សារទឹកថ្លា ប្រមាណ ៥០០នាក់ ក្រុមគ្រូពេទ្យបានរកឃើញអាជីវករ ចំនួន ៨ នាក់ វិជ្ជមានវីរុសកូវីដ-១៩៕
