ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តព្រះសីហនុ សម្រេចយកវិថីតេជោតំបន់ពយតាមូង សម្រាប់រៀបចំពិធីបុណ្យសមុទ្រ

    BY Khmernote Media August 6, 2021
    អាជ្ញាធរខេត្តព្រះសីហនុ សម្រេចយកវិថីតេជោតំបន់ពយតាមូង សម្រាប់រៀបចំពិធីបុណ្យសមុទ្រ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា​ បើមិនមានការប្រែ ប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ទេ វិថីតេជោ តំបន់ពយតាមូង នឹងត្រូវបានរៀបចំ ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

    ក្នុងឱកាស អញ្ជើញដឹកនាំមន្រ្តីជំនាញ ពាក់ព័ន្ធចុះត្រួត ពិនិត្យទីតាំងត្រៀមរៀបចំពិធី បុណ្យសមុទ្រនៅតាមបណ្តោយវិថីតេជោ តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ៥០២ ស្ថិតនៅតំបន់ពយតាមូង ក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយ សារជំងឺកូវីដ-១៩នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួង ទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

    ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាននិងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោង កាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។ ឯកឧត្តម អភិបាលខេត្តព្រះ សីហនុ ក៏បានណែនាំឱ្យក្រុម ការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: