Breaking News – ក្រសួងសុខាភិបាល ប្រកាសចាក់វ៉ាក់សាំងដូសទី៣ (អាស្ត្រាហ្សេនីកា) ជូនក្រុមគ្រូពេទ្យជួរមុខ នៅខេត្តចំនួន០៧នេះ ចាប់ពីថ្ងៃស្អែកតទៅ
នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពី ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាលហ្សេនីកា) ដូសជម្រុញ ឬដូសទី៣។ នៅក្នុងលិខិតនោះបានឲ្យដឹងថា យោងតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ គណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ (អាស្ត្រាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម ឬស៊ីណូវ៉ាក់ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ (ទាំងរដ្ឋ និងឯកជន) ដល់មន្ត្រីរាជការនៅខេត្តចំនួន០៧ (ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កោះកុង ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តព្រះវិហារ) មន្ត្រីជាប់កិច្ចសន្យា កងទ័ព គ្រួសារកងទ័ព នគរបាល និងអតីតយុទ្ធជន ដោយការចាក់វ៉ាក់សាំងដូសជម្រុញ ឬដូសទី៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១តទៅ។ សូមអានព័ត៌មានលំអិតខាងក្រោម៖

