ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រកឃើញបុគ្គលិកធ្វើការនៅហាងលក់នំគ្រួកជប៉ុន សាខាបាក់ទូក នៅជិតផ្សារសេរីភាព វិជ្ជមានកូវីដ-១៩

    BY Khmernote Media August 7, 2021
    រកឃើញបុគ្គលិកធ្វើការនៅហាងលក់នំគ្រួកជប៉ុន សាខាបាក់ទូក នៅជិតផ្សារសេរីភាព វិជ្ជមានកូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅហាងលក់​ នំគ្រួកជប៉ុន សាខាបាក់ទូក ដែលមានទីតាំងស្ថិតនៅជិតផ្សារសេរីភាព សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែកក្កដា​ ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកជំងឺកូវីដ១៩ (COVID-19) គឺជាបុគ្គលិកធ្វើការ នៅទីតាំងខាងលើនេះ។

    ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

    ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

    Share This Post: