ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជីវករផ្សារកំពង់ធំ វិជ្ជមានកូវីដ ៥ នាក់ ខណៈអាជ្ញាធរអំពាវនាវអ្នកប៉ះពាល់ប្រញាប់ទៅយកសំណាក

    BY Khmernote Media August 8, 2021
    អាជីវករផ្សារកំពង់ធំ វិជ្ជមានកូវីដ ៥ នាក់ ខណៈអាជ្ញាធរអំពាវនាវអ្នកប៉ះពាល់ប្រញាប់ទៅយកសំណាក

    (កំពង់ធំ ) ៖ លោកម៉ាក់ ប៊ុនហុងអភិបាលក្រុងស្ទឹងសែនបានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២១ នេះថា អាជីវករនៅក្នុងផ្សារកំពង់ធំប្រមាណ ៥នាក់ វិជ្ជមានមេរោគ កូវីដ ១៩រួមមានអ្នកលក់ដូរ អ្នកលក់សាច់ជ្រូក អ្នកលក់គ្រឿងទេស អ្នកកាត់ដេរ និងអ្នកលក់ចានឆ្នាំង ។ លោកបន្ដថា ក្រោយពីអាជ្ញាធរបានទទួលព័ត៌មានភ្លាម ក៏បានធ្វើការទប់ស្កាត់បានទាន់ពេលវេលា ព្រមទាំង បានគ្រប់គ្រងអ្នកវិជ្ជមានទាំងនោះទាន់សភាពការណ៍ផងដែរ ។

    លោកអភិបាលក្រុងស្ទឹងសែនមានប្រសាសន៍ថា “អាជ្ញាធរយើងបាន សម្រេចបិតផ្សារកំពង់ធំនៅរសៀលម៉ោង ២ ថ្ងៃទី ០៧ ខែសីហានេះ រហូតដល់ព្រឹកស្អែក ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ ទើបឲ្យដំណើរការវិញ ដោយយើងបានយកថ្នាំបាញ់សម្លាប់មេរោគ កូវីដ .១៩ បញ្ចៀសការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ “។

    ទន្ទឹមនេះដែរ លោកអភិបាលក្រុងស្ទឹងសែន បានអំពាវនាដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា រស់នៅក្នុងក្រុងស្ទឹងសែនគ្រប់រូប ទៅទទួលការចាក់វ៉ាក់សាំងការពារមេរោគ កូវីដ .១៩ នៃដូសទី ២ ឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យសហគមន៍យើង ក៏ដូចនៅក្នុងព្រះរាជាណាចក្រកម្ពុជា ផុតពីការរីករាលដាល នូវមេរោគ ដ៏កាចសាហាវមួយនេះ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ សម្រួលផ្សាយដោយ៖ ធូ កុសល

    Share This Post: