ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វីរុសអាល់ហ្វាបានបន្តបំប្លែងខ្លួនថ្មីទៀត គឺប្រភេទ E484K ដែលអាចទៅកាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់មនុស្ស

    BY Khmernote Media August 9, 2021
    លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា វីរុសអាល់ហ្វាបានបន្តបំប្លែងខ្លួនថ្មីទៀត គឺប្រភេទ E484K ដែលអាចទៅកាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់មនុស្ស

    ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានឱ្យដឹងថា វីរុសអាល់ហ្វាបានបន្តបំប្លែងខ្លួនថ្មីទៀត គឺប្រភេទ E484K អាចទៅកាត់ផ្តាច់នូវប្រព័ន្ធភាពសុំារបស់មនុស្ស ដែលពិភពលោកកំពុងតែមានការព្រួយបារម្ភខ្លាំងនូវការបំប្លែងខ្លួនពពួកវីរុសនេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងសុខាភិបាលបានឱ្យដឹងថា មកដល់ពេល នេះ គេសង្កេតឃើញថាមានវីរុសកូវីដ១៩នេះ បានរាត ត្បាតនៅលើសកលលោក ដែលប្រភេទអាល់ហ្វា ត្រូវបានគេរកឃើញបន្តទៀត នូវការបំប្លែងខ្លួនរបស់វាទៅជាប្រភេទ E484K ដែលធ្វើឱ្យពិភពលោកមានការព្រួយ បារម្ភ ដោយអ្នកវិទ្យាសាស្រ្តមានការសង្ស័យដែលប្រភេទវីរុសនេះ អាចទៅកាត់ផ្តាច់ឬ ធ្វើដំណើរឆ្លងកាត់បាន ទៅនឹងប្រព័ន្ធភាពសុំារបស់មនុស្សបាន។

    លោកជំទាវបញ្ជាក់ថា តាម រយៈនេះ ទើបមានការអំពាវ នាវឱ្យបណ្តាប្រទេសទាំងអស់ ត្រូវខិតខំទប់ស្កាត់ ធ្វើយ៉ាង ណាកុំឱ្យវីរុសប្រភេទ E484K ចរាចរណ៍ក្នុងលក្ខណៈទូលំ ទូលាយ នឹងធ្វើឱ្យវីរុសនេះមានលទ្ធភាព ក្នុងការបំប្លែងខ្លួនតទៅទៀត ខណៈ ដែលពពួកអាល់ហ្វាបានចរាចរណ៍ ១៨២ប្រទេសទៅហើយនៅលើសកលលោក។ លោកជំទាវបន្តថា នេះគឺជាការចាំបាច់ណាស់ក្នុងការ ការពារខ្លួនរបស់យើងកុំឱ្យឈឺ វិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរ ដោយតម្រូវឱ្យមានការចាក់វ៉ាក់សំាងនេះ ដើម្បីទប់ទល់ជា មួយភាពធ្ងន់ធ្ងររបស់វីរុសកូវីដ១៩ ទោះបីជាវីរុសនោះបំប្លែងខ្លួនទៅប្រភេទណាក៏ ដោយ ក៏វ៉ាក់សំាងកូវីដ១៩ ដែលមានការទទួលស្គាល់ ដាក់បញ្ជូលឱ្យប្រើប្រាស់នៅក្នុងបញ្ជីប្រើប្រាស់របស់អង្គការសុខភាពពិភពលោក គឺជាវ៉ាក់សំាងដែលមាន ប្រសិទ្ធភាព នៅក្នុងការជួយ សរីរាង្គមនុស្សឱ្យមានភាព រឹងមាំ ក្នុងការឆ្លើយតបក៏ដូច ជាកាត់បន្ថយឱ្យបានជា អតិ បរិមានូវអត្រាស្លាប់ផងដែរ។

    «វីរុសដែលបំប្លែងថ្មីនេះ យើងសង្កេតឃើញថាវា បានធ្វើឱ្យមានការប៉ះពាល់ទៅ ដល់សួត យើងយ៉ាងធ្ងន់ធ្ងរ នេះគឺជាការសង្កេតរបស់យើង ហើយអ្នកវិទ្យាសាស្ដ្រក៏គេសង្កេតឃើញអ៊ីចឹងដែរ។អ៊ីចឹង ហើយបានជាយើងត្រូវការមានការប្រុងប្រយ័ត្នខ្ពស់ ហើយយើងកុំមើលស្រាលទៅលើលទ្ធភាពនៃការចម្លងរបស់វីរុសកូវីដ១៩ ជាពិសេសគឺ ពពួកអាល់ហ្វានិងដែលតា ។ ហើយបច្ចុប្បន្ននេះគឺដែល តាហ្នឹងហើយ។ ហើយកម្ពុជារបស់យើងបានរកឃើញអាពពួកដែលតា ជាង៣០០ ករណីទៅហើយ ហើយប្រសិនបើលទ្ធភាពចម្លងបន្តទៅទៀតច្រើន ដូច្នេះយើងត្រូវតែប្រឹងទប់ទល់កុំឱ្យវារីករាលដាលធំធេង ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ដែលយើងអាចនឹងរស់នៅក្នុងបរិបទដែលមានវីរុសកូវីដ១៩ផង ហើយយើងក៏ត្រូវចេះការពារខ្លួនយើងកុំឱ្យឈឺផង»។

    លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិ បាលបានបញ្ជាក់ថា វីរុសកូវីដ ១៩ ប្រភេទបំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា មានអាល់ហ្វានិងដែលតា ខណៈដែលវីរុសកូវីដ១៩ បំប្លែងថ្មីទៀតប្រភេទ E484K ដែលជាវីរុសបំប្លែងខ្លួនពីអាល់ហ្វា មិនទាន់រកឃើញនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែទាមទារឱ្យប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន៕

    Share This Post: