ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩,៣២៣ ករណី នៅក្នុងរបាយការណ៍សរុបកាលពីម្សិលមិញនេះ

    BY autoadmin August 10, 2021
    ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ ថ្មីចំនួន ៩,៣២៣ ករណី នៅក្នុងរបាយការណ៍សរុបកាលពីម្សិលមិញនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមបានប្រកាសពីករណីជំងឺ COVID-19 ថ្មីចំនួន ៤,១៨៣ ករណី កាលពីយប់ថ្ងៃច័ន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឆ្លងសរុបនៅថ្ងៃដដែលមានដល់ ៩,៣២៣ ករណី។ តួលេខថ្មីៗក្នុងរបាយការណ៍សរុបពេលយប់នេះ នាំឱ្យប្រទេសវៀតណាមមានករណីជំងឺ COVID-19 សរុបចំនួន ២១៥,៧៦២ ករណី ចាប់តាំងពីរលកឆ្លងទី៤ បានចាប់ផ្ដើមកាលពីចុងខែមេសា។

    ក្រសួងសុខាភិបាលក៏បានបញ្ជាក់ពីការរំសាយចេញអ្នកជំងឺចំនួន ៤,៤២៣ នាក់ ក្នុងថ្ងៃដដែលនោះផងដែរ ដែលធ្វើឱ្យចំនួននៃការជាសះស្បើយឡើងវិញចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម កើនដល់ ៧៥,៩២០ ករណី។ ទន្ទឹមនឹងនេះដែរ ការស្លាប់ចំនួន ៣៦០ ករណី ត្រូវបានកត់ត្រាចេញពីតំបន់ចំនួន ៤ ដែលបានបង្កើនចំនួននៃការស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតដល់ ៣,៧៥៧ នាក់ ដោយក្នុងនោះមាន ៣,៧២២ ករណី ត្រូវបានកត់ត្រានៅក្នុងរលកទី ៤ នេះផ្ទាល់តែម្ដង៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: