ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសុខាភិបាលប្រកាសចំពោះ អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ និងកំណត់អំពីលក្ខខណ្ឌនៃការព្យាបាល

    BY Khmernote Media August 10, 2021
    ក្រសួងសុខាភិបាលប្រកាសចំពោះ អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យព្យាបាលនៅតាមផ្ទះ និងកំណត់អំពីលក្ខខណ្ឌនៃការព្យាបាល

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងសុខាភិបាល ចេញលក្ខខណ្ឌនៃការបញ្ជាប់ការព្យាបាលជំងឺកូវីដ-១៩​ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ដោយយោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩។

    ជាពិសេសដោយផ្អែកទៅតាមទិន្នន័យផ្នែក អេពូដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំងការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណីក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឲ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឲ្យទៅទទួលព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។ ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.អ.ក បានកំណត់នូវលក្ខខណ្ឌនៃការបញ្ចាប់ការព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់អោយអនុវត្តនៅតាមរាជធានីភ្នំពេញ-ខេត្តទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយ ៕

    សូមអានសេចក្ដីប្រកាសលម្អិតរបស់ ក្រសួងសុខាភិបាល ដូចខាងក្រោម៖

    Share This Post: