កូវីដ-១៩
រដ្ឋបាលខេត្តប៉ៃលិន រកឃើញពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចំនួន ១០៦នាក់ វិជ្ជមានកូវីដ-១៩
BY Khmernote Media
August 10, 2021
ខេត្តប៉ៃលិន៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តប៉ៃលិន បានរកឃើញពលករមកពីប្រទេសថៃ កំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលចំនួន ១០៦នាក់ មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ ដោយរដ្ឋបាលខេត្តយោងតាមលទ្ធផលធ្វើតេស្តរហ័ស(Rapid Test) ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាន នៃរដ្ឋបាលខេត្តប៉ៃលិន ប្រចាំការតាមគោលដៅរបស់ខេត្ត បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១០៦ករណី (ស្រី ៤៥នាក់) ។

រដ្ឋបាលខេត្តប៉ៃលិន សូមអំពាវនាវដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលធ្លាប់មានការប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើ សូមតាមដានសុខភាពជាប្រចាំ ក្នុងករណីសង្ស័យត្រូវរួសរាន់ទៅជួបគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពដែលនៅជិតបំផុតរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) ៕



