ប្រទេសឥណ្ឌាបានរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ២៨,២០៤ ករណី ដែលជាចំនួនប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល ១៤៧ ថ្ងៃកន្លងមក
- BY
- autoadmin
- August 10, 2021
ប្រទេសឥណ្ឌាបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ២៨,២០៤ ករណី នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលជាចំនួនឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល ១៤៧ថ្ងៃ នេះបើយោងតាមទិន្នន័យដែលចេញដោយក្រសួងសុខាភិបាលរបស់ប្រទេស។ ក្នុងនោះផងដែរ មានអ្នកស្លាប់ថ្មីចំនួន ៣៧៣ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យការស្លាប់សរុបមានដល់ ៤២៨,៦៨២ ករណី ។

គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃអង្គារនេះ ករណីសកម្មរបស់ប្រទេសឥណ្ឌាមានចំនួន ៣៨៨,៥០៨ ដែលជាការធ្លាក់ចុះចំនួន ១៣,៦៨០ ករណី បើធៀបនឹងម្សិលមិញ។ អត្រាជាសះស្បើយឡើងវិញរបស់ឥណ្ឌាឥឡូវនេះមានចំនួន ៩៧.៤ % ដោយមានអ្នកជំងឺ COVID-19 សរុបចំនួន ៤១,៥១១ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យការជាសះស្បើយសរុបរបស់ប្រទេសនេះមានដល់ ៣១,១៨០,៩៦៨ ករណី នៅទូទាំងប្រទេស៕


អត្ថបទ៖ លីដា
ប្រភព៖ India Today
- Share This Post:






