ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ម្ចាស់រថយន្តបែន ដែលបានស្រែកឡូឡាមកលើក្រុមត្រួតពិនិត្យ និងចាក់ដីបិទផ្លូវ នៅម្ដុំស្ពានទឹកថ្លា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    BY Khmernote Media August 11, 2021
    ម្ចាស់រថយន្តបែន ដែលបានស្រែកឡូឡាមកលើក្រុមត្រួតពិនិត្យ និងចាក់ដីបិទផ្លូវ នៅម្ដុំស្ពានទឹកថ្លា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៩៖៣០នាទី ក្រុមចំរុះរបស់អន្តរក្រសួង បានធ្វើការឃាត់រថយន្ត ប្រភេទបែនចំនួន ០៤គ្រឿង ដើម្បីធ្វើការត្រួតពិនិត្យ។ ពេលនោះអ្នកបើកបរ រថយន្ត០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-1422 បានធ្វើសកម្មភាពស្រែកឡូឡា មកលើក្រុមត្រួតពិនិត្យ និងបានបែនដី ដាក់លើផ្លូវ ចំណុចភូមិស្វាយមីង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល បន្ទាប់មកក៏បានបើករថយន្តរត់គេចខ្លួនបាត់ ដោយមិនឲ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យរថយន្តរបស់ខ្លួនឡើយ។

    លុះមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយមានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងការិយាល័យព្រហ្មទណ្ឌស្រាល និងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវស៊ើបអង្កេត និងធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ សារ៉ា វីរៈ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរបើករថយន្ដដឹកដី មានទីលំនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    សមត្ថកិច្ចចាប់យកវត្ថុតាង រថយន្ត ០១គ្រឿងម៉ាក HYUNDAI ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1422 លេខតួ KMCPB 18SP2C020096 លេខម៉ាស៊ីន D6CA2064341។ បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

    Share This Post: