ទាំងនេះគឺជាលក្ខណៈពិសេសទាំង5 ដែល Galaxy S9 និង S9+ មាន តែ iPhone គ្មានទេ…
- February 27, 2018
កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមហ៊ុន Samsung បានសម្រេចក្នុងការប្រកាសទាក់ទងទៅនឹងកំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ខ្លួន ប្រកបដោយជោគជ័យ។ ដោយឡែក តាមរយៈការប្រកាស យើងអាចសង្កេតឃើញពីរចនាបទ និងអ្វីដែលថ្មីរបស់អ្នកបន្ដវេណនេះ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ Galaxy S9 និង S9+ គឺកាមេរ៉ាភ្លោះដែលបំពាក់លើម៉ូដែល Plus និងជាពិសេសគឺលក្ខណៈពិសេសទាំង5 នេះដែល iPhone គ្មាននោះទេ។

1/ DeX
ទាក់ទងទៅនឹង DeX នេះត្រូវបានណែនាំតាំងពីឆ្នាំ2017 មកម្លេះ ហើយសម្រាប់សមត្ថភាពរបស់ Samsung DeX (Desktop eXperience) នេះដែរគឺជាប្រព័ន្ធដំណើរការ hardware/software ដែលអនុញ្ញាតឲ្យ Galaxy S8, Note 8 និង S9 អាចភ្ជាប់ទៅនឹងកុំព្យូទ័របាន។ ដូចនេះ អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ថ្មីតាមរយៈការប្រើប្រាស់កុំព្យូទ័រ ដែលដូចជាស្មាតហ្វូនរបស់ខ្លួនអញ្ចឹង។

2/ Aperture កាមេរ៉ាដែលឈានមុខគេ
ក្នុងចំណោមលក្ខណពិសេសផ្សេងទៀតរបស់ Galaxy S9 និង S9+ កាមេរ៉ាក៏ជាផ្នែកមួយដែរ។ ជាការពិតណាស់ កាមេរ៉ារបស់ម៉ូដែលកំពូលត្រកូល S នេះគឺមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាទប់លំនឹង OIS និងកម្រឹត Aperture ដល់ទៅពីរគឺ f/1.5 ទៅ f/2.4 តាមលក្ខខណ្ឌនៃការថតរូប។ លើសពីនេះទៅទៀត ក្រុមហ៊ុន Samsung ក៏បានណែនាំទាក់ទងទៅនឹងកញ្ចក់ lens ទំហំ 12MP ដែលមានភ្ជាប់មកជាមួយនឹងមុខងារ ‘Super Speed Dual Pixel’ ផងដែរ។
គួរបញ្ជាក់ផងដែរថា Galaxy S9 និង S9+ គឺជាម៉ូដែលដំបូងគេបង្អស់លើពិភពលោក ដែលមានភ្ជាប់មកជាមួយនឹងមុខងារកាមេរ៉ាដ៏អស្ចារ្យបែបនេះ។ ដូចនេះ សម្រាប់អ្នកដែលចូលចិត្តថតរូបតាមរយៈស្មាតហ្វូន ប្រាកដជាពេញចិត្តជាក់ជាមិនខាន។

3/ AR Emoji
ដូចទៅនឹងអ្វីដែលយើងរំពឹងអញ្ចឹង ក្រុមហ៊ុន Samsung បានណែនាំនូវចលនា 3D emoji ផ្ទាល់ខ្លួនដែលមានឈ្មោះថា AR Emoji ដែលមានសមត្ថភាពអាចបង្កើតចលនា និងកែប្រែមនុស្សឲ្យទៅជាតុក្កតាបាន។ ថ្វីបើមុខងារនេះស្រដៀងគ្នាទៅនឹង iPhone X មែនពិត តែវាអស្ចារ្យជាង។ បច្ចេកវិទ្យារបស់ក្រុមហ៊ុន Samsung ត្រូវបានរចនាឡើងជាលក្ខណៈ 3D ហើយពឹងផ្អែកទៅលើមុខមាត់ពិតរបស់មនុស្សតែម្ដង។ បន្ទាប់មក មុខងារនេះនឹងចាប់យកមុខរបស់មនុស្ស រួចធ្វើចលនា Emoji តាមសកម្មភាពដែលអ្នកប្រើប្រាស់កំពុងធ្វើ។

4/ Ultra Slow-Motion
ស្របពេលជាមួយនឹង iPhone X អាចចាប់យកវីដេអូប្រភេទ Slow-mo បានក្នុងកម្រឹត 240 frames per second (fps) @ 1080p កំពូលស្មាតហ្វូន Galaxy S9 និង S9+ របស់ក្រុមហ៊ុន Samsung អាចធ្វើបានលើនេះ 4ដងឯណោះ។ សម្រាប់ការថតវីដេអូ Slow-mo នៅលើ Galaxy S9 រឺ S9+ គឺអាចធ្វើបានរហូតដល់ទៅល្បឿន 960 fps ក្នុងកម្រឹត 720p HD។
5/ រចនាបទ Edge-to-Edge
ជាការពិតណាស់ iPhone X គឺជាម៉ូដែលដំបូងបង្អស់របស់ក្រុមហ៊ុន Apple ដែលមានរចនាបទស្ទើរគ្មានគែម និងស្ដើងបំផុតផងដែរ។ ប៉ុន្ដែ សម្រាប់ Notch Design ហាក់ដូចជាធ្វើឲ្យអតិថិជនមួយចំនួនមានការមិនពេញចិត្តទៅវិញ មួយវិញទៀត iPhone x គឺគ្មានអេក្រង់កោងឡើយ។ ផ្ទុយទៅវិញ សម្រាប់កំពូលស្មាតហ្វូន Galaxy S9 និង S9+ គឺមានអេក្រង់ច្បាស់ម៉ដ្ឋខៃ ហើយថែមទាំងកោងទៀត។ អ្វីដែលអស្ចារ្យបំផុតនោះគឺ អេក្រង់កោងនេះគឺមានទំហំរហូតដល់ទៅ 5.8អ៊ីញ និង 6.2អ៊ីញឯណោះ ដែលទំហំនេះគឺធំល្មមស្រួលប្រើប្រាស់។

Fu
ប្រភព៖ idropnews
- Share This Post:






