ខ្មែរណូត

ស្វែងរក

  • PR

    របាំងស្នេហ៍ វគ្គ២ បន្លាយសាច់រឿងស្នេហាជំនាន់កូនកាន់តែស៊ីជម្រៅជាងវគ្គ១ ចាក់ផ្សាយនៅភីអិនអិននាសប្តាហ៍នេះ

    BY Liny Chan August 11, 2021
    របាំងស្នេហ៍ វគ្គ២ បន្លាយសាច់រឿងស្នេហាជំនាន់កូនកាន់តែស៊ីជម្រៅជាងវគ្គ១ ចាក់ផ្សាយនៅភីអិនអិននាសប្តាហ៍នេះ

    ដានស្នេហ៍ដែលពោរពេញទៅដោយឧបសគ្គរយលានជំពូក តស៊ូផ្តើមចេញពីគូស្នេហ៍កំលោះក្រមុំមួយគូ តែចុងក្រោយពួកគេនៅតែមិនអាចជួបគ្នាជាប្តីប្រពន្ធបានដូចបំណងដដែល។ សាច់រឿង គូស្នេហ៍ ផៃថូន និងយូភីន បានក្លាយជាបទពិសោធន៌ស្នេហាដ៏មានអត្ថន័យ និងមេរៀនជីវិត រៀនទទួលយកការពិតនៃខ្លួនឯង។ ជាច្រើនភាគនៃរឿង របាំងស្នេហ៍ ត្រូវបានបញ្ចប់ទៅ ប៉ុន្តែចំណងនិស្ស័យវេនកម្មនៃតួអង្គនីមួយ បានក្លាយជាបញ្ហាបន្តទៅដល់សាច់រឿងពីមួយជំនាន់ទៅជំនាន់។

    របាំងស្នេហ៍ វគ្គពីរ ខ្សែភាពយន្តភាគថៃសាច់រឿងជំនាន់កូនៗ បង្ហាញពីជីវិតបន្តចូលដល់សម័យកាលទសវត្សទី៨០ ដែលមានគ្រប់ទៅដោយរសជាតិស្នេហាយុវវ័យ និងការឈ្នានីស ប្រជែងស្នេហ៍។ តួអង្គឯក ដែលនឹងធ្វើឱ្យសាច់រឿងកាន់តែមានចំណងបញ្ហាកាន់តែខ្លាំងនោះ គឺ តួអង្គ ក្មេងប្រុស កាន់ ដែលត្រូវជាកូនប្រុសរបស់ នាងកែវចៃ។ កាន់ មិនមែនជាតំណក់ឈាមរបស់យាយសំពៅឡើយ ប៉ុន្តែដោយសារតែចំណងនិស្ស័យកម្ម គេត្រូវបានផ្ញើជីវិតទៅនឹងគ្រួសាររបស់យាយចាស់ទ្រព្យស្តុកម្នាក់នេះ ក្រោយពីនាងកែវចៃត្រូវបានបាត់បង់ជីវិតនៅឯស្រុកឆ្ងាយ។ ពាក្យនិន្ទាជាច្រើន ជាពិសេសសាច់ញាតិក្បែរខ្លួន ពីអតីតកាលរបស់កាន់ បានក្លាយជាការឈឺចាប់សម្រាប់ក្មេងប្រុសកាន់ហើយចំណែកឯយាយសំពៅ គាត់នៅតែចាត់ទុកចៅប្រុសក្រៅខោម្នាក់នេះ ដូចជាចៅបង្កើត ។ ចំណងស្នេហាយុវវ័យត្រូវបានកើតឡើង នៅពេលដែលកូនៗរបស់ពួកគេធំពេញរូបរាង ហើយឧបសគ្គស្នេហ៍ ក៏នៅតែបន្តមាន ហើយថែមទាំងសុីជម្រៅជាងមុនទៅទៀត។

    កាន់ និងក្លាន់រ៉ុង ដែលមានឪពុកជាអ្នកលេងយីកេ រួមឈាមតែមួយ តែម្តាយទីទៃ បានស្រឡាញ់គ្នា ហើយវាក៏ជារឿងមួយដែលពិបាកនឹងទៅរួចដែរ? តើចុងក្រោយ ស្នេហារវាងកំឡោះក្រមុំ ដែលជាសាច់ឈាមបង្កើតនេះ នឹងទៅជាយ៉ាងណា នៅពេលការពិតត្រូវបានបែកធ្លាយនោះ?

    សូមបន្តរង់ចាំទស្សនាភាគបន្តក្នុងសាច់រឿង របាំងស្នេហ៍ វគ្គ២ ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៦ ល្ងាច ចាប់ពីថ្ងៃ ទី ១២ ខែ សីហា ឆ្នាំ ២០២១ ( ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ) ៕

    សូមទស្សនាវីដេអូខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay