ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមគ្រូពេទ្យ ធ្វើតេស្តសំណាកអាជីវករនៅផ្សារចំនួន២កន្លែងក្នុងក្រុងសៀមរាប សរុបជិត៨០០នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨នាក់ ក្នុងនោះអាចមានវីរុសបំប្លែងថ្មី Delta

    BY Khmernote Media August 11, 2021
    ក្រុមគ្រូពេទ្យ ធ្វើតេស្តសំណាកអាជីវករនៅផ្សារចំនួន២កន្លែងក្នុងក្រុងសៀមរាប សរុបជិត៨០០នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៨នាក់ ក្នុងនោះអាចមានវីរុសបំប្លែងថ្មី  Delta

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងកាលៈទេសៈដ៏លំបាកនេះ មានតែការចូលរួមពីបងប្អូន ពូ មីង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ត្រូវតែប្រុងប្រយ័ត្នខ្លួន។ បើយើងរួមគ្នាអនុវត្តវិធានការសុខាភិបាល អោយបានគ្រប់ៗគ្នា យើងនឹងការពារបាន និងអាចកាត់បន្ថយនៃការចម្លងក៏កាន់តែមានប្រសិទ្ធភាព កុំឲ្យជំងឺនេះប៉ះដល់ខ្លួនយើង និងក្រុមគ្រួសាររបស់យើង។

    ថ្ងៃនេះយើងបានការធ្វើតេស្តយកសំណាកលើបងប្អូនអាជីវករនៅផ្សារបណ្តោះអាសន្ន (ផាមកុងទីន័រ) សរុប ៣៦៧នាក់ យើងរកឃើញវិជ្ជមាន ៥នាក់ និងនៅផ្សារលើធំថ្មី សរុប ៤៣២នាក់ យើងរកឃើញ ៣នាក់។ ករណីឆ្លងនៅតែមានជាបន្តបន្ទាប់ ក្នុងចំណោមបងប្អូនអាជីវករដែលវិជ្ជមានខាងលើ ខ្លះអាចជាជំងឺកូវីដ-១៩ ប្រភេទ “ដែលតា” ផងដែរ ដែលកំពុងវ៉ៃលុកចូលក្នុងសហគមន៍យើង ។

    ខ្ញុំសូមទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តបង្កើនការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ឲ្យបានខ្ពស់បន្ថែមទៀត អនុវត្តតាមវិធានការ ៣ការពារ ៣កុំ ពាក់ម៉ាស់ឲ្យជាប់ ឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល រាល់ពេលប៉ះជាមួយសម្ភារផ្សេង ដើម្បីជៀសឆ្ងាយពីជំងឺកូនវីដ១៩ ប្រភេទ Delta នេះ ៕

    Share This Post: