កូវីដ១៩នៅវៀតណាមនៅតែធ្ងន់ធ្ងរ ដោយសារម្សិលមិញនេះ រកឃើញអ្នកឆ្លងថ្មីចំនួន ៨,៧៥២ ករណីបន្ថែមទៀត
- BY
- autoadmin
- August 12, 2021
ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៨,៧៥២ ករណី ចេញពីតំបន់ចំនួន ៣៣ កាលពីថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ដែលជាការកើនឡើង ៣៦៧ ករណី បើប្រៀបធៀបនឹងថ្ងៃអង្គារ។ ទីក្រុងហូជីមិញនៅតែបន្ដឈានមុខគេជាមួយនឹងករណីឆ្លងថ្មី ដោយមានករណីថ្មី ៣.៤១៦ ករណី តាមពីក្រោយដោយខេត្ត Binh Duong មានចំនួន ១,៨៩៧ ករណី និងខេត្ត Dong Nai មានចំនួន ៩៧៩ ករណី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress ។

ទីក្រុងហូជីមិញតែមួយបានកត់ត្រាករណីជាង ១៣៣,១០០ ករណី នៅក្នុងរលកឆ្លងចុងក្រោយទី៤ ដែលចាប់ផ្តើមនៅចុងខែមេសា ខណៈដែលចំនួនឆ្លងទូទាំងប្រទេសមានសរុបចំនួន ២៣២,៨៩៩ ករណី។
ជាមួយគ្នានេះដែរ មានមនុស្សចំនួន ៤,៨០៦ នាក់ ត្រូវបានរំសាយចេញកាលពីថ្ងៃពុធ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបនៅក្នុងរលកបច្ចុប្បន្នមានដល់ ៨៥,១៥៤ នាក់។ ការស្លាប់ចំនួន ៣៤២ ករណី ក៏ត្រូវបានកត់ត្រាផងដែរ ដែលធ្វើឱ្យចំនួនមរណភាពសរុបនៅក្នុងរលកបច្ចុប្បន្នកើនឡើងដល់ ៤,៤៨៧ នាក់។ គិតមកទល់ពេលនេះ ប្រទេសវៀតណាមបានចាក់វ៉ាក់សាំងដល់ពលរដ្ឋចំនួន ១១.៣ លាននាក់ ដែលក្នុងនោះមានជាងមួយលាននាក់បានទទួលថ្នាំពីរដង៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






