ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤១,១៩៥ ករណី និងមរណភាពចំនួន ៤៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    BY autoadmin August 12, 2021
    ឥណ្ឌាបានកត់ត្រាករណីជំងឺកូវីដ១៩ ថ្មីចំនួន ៤១,១៩៥ ករណី និងមរណភាពចំនួន ៤៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​India Today នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសឥណ្ឌាបានកត់ត្រាករណីជំងឺ COVID-19 ថ្មីចំនួន ៤១,១៩៥ ករណី និងការស្លាប់ថ្មីចំនួន ៤៩០ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ តួលេខថ្មីៗនេះនាំឱ្យចំនួនករណីសកម្មរបស់ប្រទេសឥណ្ឌាមានដល់ ៣៨៦,៣៥១ ករណី ដែលជាការថយចុះ ២,១៥៧ ករណី បើប្រៀបនឹងថ្ងៃមុនៗ។

    គិតមកទល់ពេលនេះ ប្រទេសឥណ្ឌាមានករណីជំងឺ COVID-19 សរុបចំនួន ៣២,០៧៧,៧០៦ ករណី ហើយការស្លាប់មានសរុបចំនួន ៤២៩,៦៦៩ ករណី ។ ទន្ទឹមនឹងនេះដែរ អ្នកជំងឺ COVID-19 ចំនួន ៤០,០១៣ នាក់ បានជាសះស្បើយក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យការជាសះស្បើយនៅទូទាំងប្រទេសមានសរុបដល់ ៣១,២២០,៩៨១ នាក់ ឬស្មើនឹង ៩៧.៤៥% ៕

    អត្ថបទ៖ លីដា
    ប្រភព៖ India Today

    Share This Post: