សង្គម

ក្រសួងទេសចរណ៍ហាមដាច់ខាត មិនឲ្យប្រើឈ្មោះម្ហូបបែបនេះឡើយ

BY
Khmernote Media
September 18, 2018

កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំស្តីពីការហាមប្រាមមិនឲ្យប្រើប្រាស់បញ្ចីមុខម្ហូបឈ្មោះ “ព្រះផ្លោះជញ្ជាំងស៊ុប” ដោយសារតែក្រសួងសង្កេតឃើញមានភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួនប្រើប្រាស់ឈ្មោះមុខម្ហូបបែបនេះ។ ក្រសួងបានបញ្ជាក់ផងដែរថា មិនត្រូវប្រើប្រាស់ឈ្មោះមុខម្ហូបណា ដែលប៉ះពាល់ដល់សាសនាឡើយ ប្រសិនបើភោជនីយដ្ឋាន និងអាហារដ្ឋានមិនគោរពតាមសារាចរណែនាំទេនោះ អ្នកប្រព្រឹត្តនឹងត្រូវទទួលរងការពិន័យតាមច្បាប់៕

អត្ថបទ៖ សេម

Share This Post: