កូវីដ-១៩
ថ្ងៃនេះ ក្រសួងបន្តរកឃើញអ្នកឆ្លងកូវីដថ្មី 423នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយ 541នាក់
BY Khmernote Media
August 13, 2021
នៅថ្ងៃទី13 ខែសីហា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 423នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 541នាក់ និងមានអ្នកបាត់បង់ជីវិត 20នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 84,262នាក់, ករណីជាសះស្បើយសរុប 78,972នាក់ និងស្លាប់សរុប 1,654នាក់៕
