ក្រុមគ្រូពេទ្យ ចុះយកសំណាកអ្នកពាក់ព័ន្ធជំងឺកូវីដ-១៩ សរុបចំនួន ៧០នាក់ នៅម្ដុំផ្ទះល្វែងផ្លូវលេខ៣៥ ក្រុម១៧ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោមកាលពីយប់មិញនេះ
រាជធានីភ្នំពេញ៖ អាជ្ញាធរសង្កាត់ចាក់អង្រែក្រោម បានប្រាប់ឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យធ្វើតេស្ត រួចជាលទ្ធផលរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន០១នាក់ ជាបុរសអាយុ ៣៥ឆ្នាំ ត្រូវបានក្រុមការងារសង្កាត់ បានទំនាក់ទំនងជាមួយក្រុមពេទ្យបាសាក់ខណ្ឌ មកយកអ្នកជំងឺខាងលើទៅព្យាបាលហើយ។

បន្ទាប់មកក្រុមការងារសង្កាត់កំពង់ចុះស្រង់ស្ថិតិសមាជិកក្រុមគ្រួសារ និងអ្នកប៉ះពាល់ផ្ទាល់ ឬ ប្រយោល ដើម្បីកំណត់មុខសញ្ញា ទៅយកសំណាកបន្តទៀត។ ចំពោះទីតាំងផ្ទះអ្នកជម្ងឺ និងផ្ទះជិត៣០ល្វែងដែលនៅជាប់ផ្ទះអ្នកជម្ងឺ មួយកំណាត់ផ្លូវលេខ៣៥ ត្រូវបានអាជ្ញាធរសង្កាត់ចុះចងខ្សែហ៊ុមពទ្ធ័បិតផ្លូវទាំងសងខាង ហាមមិនឲ្យចេញចូលជាបណ្ដោះអាសន្នសិន ដោយរងចាំការជូនដំណឹង ពីអាជ្ញាធរសង្កាត់-ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ។
សូមមេត្តាប្រុងប្រយ័ត្តទាំងអស់គ្នា កុំប្រហែស ភ្លេចពីការវាយលុកនៃជំងឺនេះ និងមិនត្រូវមើលស្រាលលើវាឡើយ សូមបងប្អូនថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត បើមិនមានការចាំបាច់ទេនោះ សូមប្រាប់ឲ្យពួកគាត់នៅផ្ទះល្អជាង ការចល័តទៅកន្លែងនេះកន្លែងនោះដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់សម្រាប់លោកអ្នកនាពេលនេះ ៕









ដោយ៖ បងម៉េង ខ្មែរណូត