កូវីដ-១៩
ក្រសួងប្រកាសរកឃើញ អ្នកជំងឺកូវីដ ប្រភេទ Delta ចំនួន ៦៥នាក់បន្ថែមទៀត
BY Khmernote Media
August 13, 2021
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នារសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន ០៤នាក់ (ស្រី១នាក់) ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចំនួន ១៧នាក់ (ស្រី៩នាក់) បុគ្គលិកសុខាភិបាលចំនួន ៤នាក់ (ស្រី៣នាក់) មន្ត្រីរាជការចំនួន ៤នាក់ (ស្រី០នាក់) និងប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ចំនួន៣៦នាក់ (ស្រី២១នាក់) ដែលមានលំអិតដូចខាងក្រោម៖


