អបអរសាទរការប្រារព្ធខួបបង្កើតក្រុមហ៊ុន Royal Enfield Cambodia ក្នុងរយះពេលមួយឆ្នាំ
Royal Enfield Cambodia បានឈរជើងយ៉ាងរឹងមាំជាមួយនឹងអតិថិជនចំនួន ១០០ អ្នកហើយ
18 សីហា ២០២១ ភ្នំពេញុ៖
Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើផ្នែកម៉ូតូធុនមធ្យម (250cc – 750cc) កំពុងប្រារព្ធខួប ១ឆ្នាំនៃវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាយីហោចំណាស់ជាងគេបំផុតនៅលើពិភពលោក និងនៅតែបន្តការផលិតម៉ូតូជាបន្តបន្ទាប់ Royal Enfield ក្នុងពេលបច្ចុប្បន្ននេះ បង្កើតនូវវត្តមានដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា និងបានបង្កើតសហគមន៍នៃក្រុមអ្នកជិះម៉ូតូដ៏សន្ធឹកសន្ធាប់គួរឱ្យកោតស្ញប់ស្ញែងជាង ១០០ នាក់ ហើយនិងជាច្រើនទៀតនៅលើដងផ្លូវនៃប្រទេសកម្ពុជា។

អត្ថាធិប្បាយលើស្នាដៃនេះ លោក Vimal Sumbly ប្រធានផ្នែកពាណិជ្ជកម្ម APAC នៃ Royal Enfield បានមានប្រសាសន៍ថា៖ «យើងពិតជារីករាយ ដែលបានឈានដល់គោលដៅដែលទទួលបានអតិថិជន ១០០នាក់នៅកម្ពុជា។ ចាប់តាំងពីយើងឈានជើងចូលមកទីផ្សារកម្ពុជាកាលពីឆ្នាំមុន យើងបានឃើញការគាំទ្រយ៉ាងខ្លាំងចំពោះម៉ូតូរបស់យើង។ យើងបានគ្របដណ្តប់លើមូលដ្ឋានជាច្រើនទាក់ទងនឹងបណ្តាញ ផលិតផលថ្មី ភាពបត់បែនក្នុងការប្រើប្រាស់ ហើយយើងនឹងបន្តធ្វើខំប្រឹងបន្ថែមទៀត។ យើងកំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួនដើម្បីបង្កើនបណ្តាញ និងសមត្ថភាពរបស់យើងនៅក្នុងតំបន់ APAC និងបង្កើតសហគមន៍ជិះម៉ូតូកាន់តែខ្លាំង។ ទីផ្សារប្រទេសកម្ពុជាមានសក្តានុពលដ៏អស្ចារ្យ ហើយគោលបំណងដែលយើងមានមិនត្រឹមតែពង្រីកទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែនឹងដឹកនាំផ្នែកម៉ូតូខ្នាតមធ្យមនៅទូទាំងពិភពលោក។ យើងមានទំនុកចិត្តថា ដោយមានការគាំទ្រពីអ្នកជិះម៉ូតូជាច្រើនយើងនឹងអាចទទួលបាននូវពានរង្វាន់ជាច្រើនទៀត»។

ការជិះម៉ូតូនៃក្រុម Royal Enfield
ការជិះម៉ូតូជាក្រុមបែប Royal Enfield តែងតែនិយាយអំពីដំណើរផ្សងព្រេង ការធ្វើដំណើរ និងការរុករក។ យើងបានបណ្តុះបណ្តាលវប្បធម៌នៃការជិះកម្សាន្ត តាមរយៈការជិះម៉ូតូដ៏ទាក់ទាញ និងបទពិសោធន៍ជាច្រើនក្រោមកម្មវិធី ជិះម៉ូតូនិងព្រឹត្តិការណ៍របស់យើង។ ពីការជិះឆ្លងកាត់ភ្នំដែលគ្របដណ្តប់ដោយព្រិល ដើម្បីសាកល្បងការស៊ូទ្រាំ និងជំនាញ រហូតដល់ការជិះកម្សាន្តប្រកបដោយភាពងាយស្រួល គួរឱ្យចាប់អារម្មណ៍ ការជិះសប្បាយៗដែលប្រមូលផ្តុំអ្នកជិះ រឿងរ៉ាវនិងការធ្វើដំណើរឆ្លងកាត់ជាច្រើនឆ្នាំដែលយើងបានបង្កើតសហគមន៍ជិះរថយន្តដ៏ងប់ងល់និងចូលរួមនៅទូទាំងពិភពលោក។ នៅប្រទេសកម្ពុជា Royal Enfield បានបន្តរៀបចំការជិះទៅកន្លែងផ្សេងៗដូចជាកៀនស្វាយ គីរីរម្យ ទន្លេបាទី រមណីយដ្ឋានម្លេច ការជិះកំសាន្តជាក្រុមនៅពេលយប់ខណៈពេលដែលសន្ទុះនៃការគាំទ្រកើនឡើងជាបន្តបន្ទាប់ពីម្ចាស់ម៉ូតូ Royal Enfield ដែលចូលរួមជាក្រុមជាមួយពួកយើងចាប់តាំងពីឆ្នាំ ២០២១ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែមអំពី Royal Enfield សូមចូលទៅកាន់៖
Website : www.royalenfield.com/kh/en/
Facebook : www.facebook.com/Royalenfieldcambodia











