ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសវៀតណាមនៅតែអាក្រក់ ជាមួយនឹងការឆ្លងថ្មីសរុបចំនួន ៩,១៥០ ករណី កាលពីម្សិលមិញនេះ

    BY autoadmin August 14, 2021
    ស្ថានភាពជំងឺកូវីដ១៩ របស់ប្រទេសវៀតណាមនៅតែអាក្រក់ ជាមួយនឹងការឆ្លងថ្មីសរុបចំនួន ៩,១៥០ ករណី កាលពីម្សិលមិញនេះ

    វៀតណាមបន្ដប្រឈមនឹងថ្ងៃអាក្រក់របស់ខ្លួន ដោយបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៩,១៥០ ករណី កាលពីថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឆ្លងសរុបចាប់តាំងពីរលកឆ្លងទី៤ បានចាប់ផ្ដើម មានដល់ ២៥១,៧០២ ករណី។ តួលេខសម្រាប់ថ្ងៃសុក្រគឺធ្លាក់ចុះ ៥០៣ ករណី បើប្រៀបនឹងថ្ងៃព្រហស្បតិ៍ ហើយទីក្រុងហូជីមិញ នៅតែបន្ដមានករណីច្រើនជាងគេ ដោយមានករណីថ្មីចំនួន ៣,៥៣១ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ២,៨១៦ ករណី, ខេត្តដុងណៃ ៨០៨ ករណី និងខេត្តឡុងអាន ៦២៣ ករណី។

    ទន្ទឹមនឹងនេះ ចំនួនអ្នកជាសះស្បើយថ្មីមានចំនួន ៣,៥៩៣ នាក់ ដែលធ្វើឱ្យការជាសះស្បើយសរុបមានដល់ ៩២,៧៣៨ ករណី ខណៈចំនួនអ្នកស្លាប់កើនឡើងដល់ ៥,០៨៨ នាក់ បន្ទាប់ពីមានអ្នកស្លាប់ចំនួន ២៧៥ នាក់ ត្រូវបានបញ្ជាក់នៅក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចាប់តាំងពីរលកទី៤ បានផ្ទុះឡើង កាលពីថ្ងៃទី២៧ ខែមេសា ប្រទេសវៀតណាមបានកត់ត្រាជំងឺ COVID-19 ចេញពីខេត្តនិងក្រុងចំនួន ៦២ នៅក្នុងចំណោមខេត្តនិងក្រុងទាំង ៦៣ នៅទូទាំងប្រទេស ហើយវាគឺជាការផ្ទុះឡើងដ៏អាក្រក់បំផុតសម្រាប់ប្រទេសនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ VNexpress

    Share This Post: