ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ជូនដំណឹង! អាជីវករ និងប្រជាពលរដ្ឋ ដែលបានចេញ-ចូលញឹកញាប់ នៅផ្សារដេប៉ូ សូមរួសរាន់មកធ្វើតេស្តរកវីរុសកូវីដ-១៩

    BY Khmernote Media August 14, 2021
    ជូនដំណឹង! អាជីវករ និងប្រជាពលរដ្ឋ ដែលបានចេញ-ចូលញឹកញាប់ នៅផ្សារដេប៉ូ សូមរួសរាន់មកធ្វើតេស្តរកវីរុសកូវីដ-១៩

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពី​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន និងសូមអោយបងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ដែលបានចេញ-ចូល នៅផ្សារដេប៉ូ ញឹកញាប់ សូមអញ្ជើញមកយកសំណាក​ធ្វើតេស្ដរក វីរុសកូវីដ-១៩ ចាប់ពីពេលនេះតទៅនៅខាងមុខផ្សារដេប៉ូ!!

    សូមបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ ក្រុមគ្រូពេទ្យ បានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ២ករណី សម្រាប់ការចុះទៅធ្វើតេស្តប្រជាពលរដ្ឋរស់នៅ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នៅក្នុងប្រតិបត្តិការស្វែងរកអ្នកពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមាន វីរុសកូវីដ-១៩ បំប្លែងថ្មី Delta នៅរសៀលថ្ងៃទី​១៣ ខែ​សីហា​ ឆ្នាំ​២០២១នេះ ៕

    Share This Post: