ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ក្រុមគ្រូពេទ្យចុះយកសំណាកទាំងយប់ ក្រោយសង្ស័យអ្នករត់ឡានតាក់ស៊ីម្នាក់មានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា

    BY Khmernote Media August 16, 2021
    ក្រុមគ្រូពេទ្យចុះយកសំណាកទាំងយប់ ក្រោយសង្ស័យអ្នករត់ឡានតាក់ស៊ីម្នាក់មានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ដែលតា ជាជំងឺបំប្លែងថ្មី មកដល់ទាំងយប់ធ្វើទាំងយប់ មកដល់ពេលថ្ងៃធ្វើពេលថ្ងៃ! អ្នករត់ឡានតាក់ស៊ីម្នាក់ដែលមានការសង្ស័យ ពាក់ព័ន្ធជាមួយនិង ជំងឺកូវីដ-១៩ ឈ្មោះដែលតា។ នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ កម្លាំងអាជ្ញាធរ និង ក្រុមគ្រូពេទ្យ បានចុះពិនិត្យយកសំណាក អ្នកពាក់ព័ន្ធ ដែលតា ជាក់ស្តែងគឺមានចំនួន២៦នាក់ ស្នាក់នៅបន្ទប់ជួល ស្មើនឹង១២គ្រួសារ ស្ថិតក្រុមទី១ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ក្រុមគ្រូពេទ្យ OD ខណ្ឌមានជ័យ ពិនិត្យយកសំណាក ២៤នាក់ លទ្ធផល អវិជ្ជមានទាំងអស់។ ក្រុមគ្រូពេទ្យ TYDA បានពិនិត្យយកសំណាក ២នាក់ ប្តីប្រពន្ធ សង្ស័យ ដែលតា លទ្ធផលអវិជ្ជមានទាំងអស់ តែរងចាំលទ្ធផល PCR ៧២ម៉ោង ទៅ៧៥ម៉ោង ទីតាំងបានបិទ មានកំលាំងយាម24h/24h ៕

    ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ

    Share This Post: