ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី១៥ ខែសីហានេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានជាង៨លាននាក់ និងចាក់ជូនកុមារ-យុវជនសរុប ៥៥១,៨០៧នាក់ហើយ
BY Khmernote Media
August 16, 2021
រាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ របាយការណ៍របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងការចាក់វ៉ាក់សាំងជូនកុមារ និងយុវជនមាន៖

-ការចាក់វ៉ាក់សាំងលើកទី១ សរុប ៨,៩៤៨,៣៧៧នាក់
-ការចាក់វ៉ាក់សាំងលើកទី២ សរុប ៧,២៥០,៨៤៩នាក់
-ការចាក់វ៉ាក់សាំងលើកទី៣ សរុប ២៤០,២៤៤នាក់
-អាយុ ១៨ឆ្នាំ ឡើងទៅ = 83.97% ។
សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ និងយុវជន អាយុចាប់ពី១២ឆ្នាំ ដល់ ១៧ឆ្នាំ មាន៖
-ការចាក់លើកទី១ សរុប ៥៥១,៨០៧នាក់
-ការចាក់លើកទី២ (មិនទាន់ចាប់ផ្ដើមនៅឡើយទេ)
-អាយុ ១២-១៧ឆ្នាំ = 28.05% ។
