Tim Cook បញ្ជាក់ថា មូលហេតុដែល iPhone Xs Max មានតម្លៃថ្លៃកប់ពពក គឺដោយសារតែចំណុចនេះឯង
ក្រុមហ៊ុន Apple ទើបតែបញ្ចេញទូរស័ព្ទស៊េរីចុងក្រោយរបស់ខ្លួនគឺ iPhone Xs និង Xs Max ដែលវាមានតម្លៃខ្ពស់បំផុតរហូតដល់ទៅ 1,449 ដុល្លារ (សម្រាប់ម៉ូដែល Xs Max មានអង្គចងចាំ 512 GB)។ តម្លៃដ៏ខ្ពស់នេះបានធ្វើឲ្យមហាជនទូទៅមានចម្ងល់ជាខ្លាំងថា តើ iPhone XS Max មានអ្វីពិសេសទៅ ទើបបានជាថ្លៃកប់ពពកយ៉ាងនេះ?
ឆ្លើយតបទៅនឹងបញ្ហានេះលោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានពន្យល់ថា ទូរស័ព្ទរបស់ក្រុមហ៊ុន Apple ជាចំណែកដ៏ធំមួយនៅក្នុងទីផ្សារពិភពលោក ដែលមានមនុស្សជាច្រើននាក់នៅជុំវិញពិភពលោករង់ចាំទិញយកទៅប្រើប្រាស់។ លោកបានបន្តថា តួយ៉ាងទូរស័ព្ទ iPhone XS Max គឺជាទូរស័ព្ទដែលមានការច្នៃប្រឌិតខ្ពស់ និងមានគុណតម្លៃពិសេសៗជាច្រើន ទើបវាត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់ឲ្យសមទៅនឹងគុណតម្លៃរបស់វាដែរ ហើយម្យ៉ាងទៀតនោះ មានមនុស្សជាច្រើនបានត្រៀមលុយរួចជាស្រេច ដើម្បីទិញទូរស័ព្ទ iPhone XS Max ក្នុងតម្លៃដ៏ខ្ពស់នេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ metro