ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោក គឹម ជុងអ៊ុន ស្វាគមន៍ លោក ម៉ូន ជេអ៊ីន យ៉ាងកក់ក្តៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ

    BY Khmernote Media September 18, 2018
    លោក គឹម ជុងអ៊ុន ស្វាគមន៍ លោក ម៉ូន ជេអ៊ីន យ៉ាងកក់ក្តៅក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ

    មេដឹកនាំប្រទេសកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកប្រធានាធិបតីកូរ៉េត្បូង ម៉ូន ជេអ៊ីន ខណៈដែលមេដឹកនាំនៃប្រទេសកូរ៉េទាំងពីរនេះបានជួបគ្នាក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េ កាលពីព្រឹកមិញនេះ។ ក្នុងបរិកាសដ៏ស្និតស្នាលនេះ គេបានឃើញលោក គីម ជុងអ៊ុន រួមជាមួយនឹងភរិយារបស់លោក ឈររង់ចាំទទួលលោកប្រធានាធិបតីម៉ូន ជេអ៊ីន ក្នុងទឹកមុខរីករាយបំផុត នៅឯព្រលានយន្តហោះអន្តរជាតិស៊ុនណាន ក្នុងទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

    គ្រាន់តែលោកប្រធានាធិបតីម៉ូន ជេអ៊ីន​ ចុះពីលើយន្តហោះភ្លាម លោកគឹម ជុងអ៊ុន បានចាប់ដៃ និអោបគ្នាយ៉ាងស្និតស្នាល ហើយភរិយារបស់មេដឹកនាំទាំងពីរនេះក៏បានចាប់ដៃគ្នា និងសម្តែងការស្វាគមន៍ជាមួយគ្នាដែរ អមជាមួយនឹងផ្ការ និងទង់ជាតិនៃឧបទ្វិបកូរ៉េរួមគ្នាជាច្រើនផងដែរ។ កិច្ចប្រជុំអន្តរកូរ៉េនេះលើកនេះ គឺជាការៀបចំលើកទីបីហើយសម្រាប់នៅក្នុងឆ្នាំនេះ រាប់ចាប់តាំងពីពេលលោក គឹម ជុងអ៊ុនបានឡើងកាន់អំណាចមក និងបន្ទាប់ពីប្រទេសកូរ៉េទាំងពីរបានផ្ដាច់ទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៦៥ ឆ្នាំមក។ ឥរិយាបថវិជ្ជមានរបស់មេដឹកនាំទាំងនេះត្រូវបានគេមើលឃើញថា ជាសញ្ញានាំឲ្យមានសន្តិភាពរវាងប្រទេសកូរ៉េទាំងពីរក្នុងរយៈពេលយូរអង្វែងផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay