ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្តៅៗ! រកឃើញសន្តិសុខធនាគារប្រៃសេណីយ៍កម្ពុជា នៅផ្លូវជាតិលេខ ៦A មានវិជ្ជមានកូវីដបំប្លែងថ្មី Delta

    BY Khmernote Media August 18, 2021
    ក្តៅៗ! រកឃើញសន្តិសុខធនាគារប្រៃសេណីយ៍កម្ពុជា នៅផ្លូវជាតិលេខ ៦A មានវិជ្ជមានកូវីដបំប្លែងថ្មី Delta

    យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា រកឃើញករណីវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta លើសន្តិសុខធនាគារប្រៃសេណីយ៍កម្ពុជា ដែលមានទីតាំងនៅ ផ្លូវជាតិលេខ ៦A ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

    សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់សេវាកម្ម នៅថ្ងៃទី ១៣ សីហា ឆ្នាំ២០២១ នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត។ ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។ សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! សូមអរគុណ!

    Share This Post: