ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនជាតិខ្មែរនិងបរទេសប្រុស-ស្រី ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះមកនាំខ្លួនសាកសួរបន្ទាប់ពីទទួលពាក្យបណ្ដឹងថា មានមេខ្យល់នាំខ្លួនពីច្រកព្រំដែនជ្រៃធំខេត្តកណ្ដាល មកបង្ខាំងទុកក្នុងផ្ទះមិនអោយចេញទៅណា

    BY Khmernote Media August 18, 2021
    ជនជាតិខ្មែរនិងបរទេសប្រុស-ស្រី ១២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះមកនាំខ្លួនសាកសួរបន្ទាប់ពីទទួលពាក្យបណ្ដឹងថា មានមេខ្យល់នាំខ្លួនពីច្រកព្រំដែនជ្រៃធំខេត្តកណ្ដាល មកបង្ខាំងទុកក្នុងផ្ទះមិនអោយចេញទៅណា

    រាជធានីភ្នំពេញ៖ ជនជាតិខ្មែរនិងបរទេសប្រុសស្រី ១២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ចុះទៅនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ បន្ទាប់ពីមានពាក្យបណ្តឹងថាមានមេខ្យល់នាំខ្លួនពីច្រកព្រំដែនជ្រៃធំខេត្តកណ្តាល មកបង្ខាំងទុកនៅក្នុងផ្ទះមួយកន្លែង តាមបណ្តោយផ្លូវបេតុង ចូលវត្តសំរោងអណ្តែត ក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង០៩៖៤៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ។

    ពាក់ព័ន្ធនិងការនាំខ្លួន ជនជាតិខ្មែរនិង បរទេស ទៅសាកសួរនេះសមត្ថកិច្ច ពុំទាន់ផ្តល់ព័ត៌មានរំអិតនៅឡើយតែសមត្ថកិច្ច បង្ហើមអោយដឹងថាបន្ទាប់ពីមានពាក្យបណ្តឹងអោយជួយអន្តរាគមន៍ ដោយអះអាងថា ពួកគេ ត្រូវបានមេខ្យល់នាំខ្លួនមកពីច្រកជ្រៃធំព្រំដែនវៀតណាម ចូលមកប្រទេសកម្ពុជា ដើម្បី រកការងារធ្វើនិងបានបង្ខាំងទុកក្នុងផ្ទះខាងលើ មិនអោយចេញទៅណា។ ជនជាតិខ្មែរនឹងបរទេសរួមមានជន ជាតិថៃ ចំនួន ៦នាក់ ប្រុស៣នាក់, ជនជាតិចិន ចំនួន៣នាក់, និងជនជាតិខ្មែរ ចំនួន៣នាក់ សរុបទាំងអស់១២នាក់(ស្រី៤នាក់)។

    តាមព័ត៌មានអោយដឹងថា នៅវេលា រសៀល ថ្ងៃទី១៧ ខែ សីហា ឆ្នាំ ២០២១មានស្រ្តីម្នាក់ជាជនជាតិថៃ ចេះនិយាយភាសាខ្មែរខ្លះ បានទាក់ទងមកអ្នកសារព័ត៌មាន អោយជួយប្តឹងសមត្ថកិច្ចមកអន្តរាគមន៍ផង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនៅវេលាព្រឹកថ្ងៃទី១៨ ខែសីហា កម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ក៏បានចុះទៅធ្វើការត្រួតពិនិត្យ រកឃើញជនជាតិខ្មែរនិងបរទេស ដែលស្នាក់នៅប្រមូលម្តុំក្នុងផ្ទះខាងលើ ចំនួន ១២នាក់ ក៏បាននាំខ្លួនមកសាកសួរតែម្តង។

    បើតាមស្ត្រីជនជាតិថៃចេះនិយាយភាសាខ្មែរបានខ្លះ ប្រាប់ឲ្យដឹងថា ពួកនាងត្រូវបានមេខ្យល់នាំមករកការងារធ្វើ នៅក្នុងប្រទសកម្ពុជា និងបានបង្ខាំងទុកនៅក្នុងផ្ទះ ប្រមាណជាង១០ថ្ងៃមកហើយ។ បច្ចុប្បន្នករណីនេះសមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវលើករណីនេះបន្តទៀត ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: