រដ្ឋបាលក្រុងសិរីសោភ័ណ ចុះយកសំណាកលើអាជីវករនៅក្នុងផ្សារទឹកថ្លាជាង៥០០នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ ១២៦នាក់
- August 18, 2021
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា នៅថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរក្រុងសិរីសោភ័ណ បានយកសំណាកអ្នកពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានកូវីដ-១៩ នៅក្នុងផ្សារ ទឹកថ្លា លើអាជីវករលក់ដូក្នុងផ្សារ អ្នកពាក់ព័ន្ធសរុប៥០៥នាក់ ក្នុងនោះវិជ្ជមានកូវីដ-១៩ ចំនួន១២៦នាក់។

សូមបងប្អូនបន្តចូលរួមអនុវត្តទាំងអស់គ្នានូវវិធានការ ” ៣ការពារ ៣កុំ ” ឲ្យបានខ្ជាប់ខ្ជួន ៕




- Share This Post:






