ASUS VivoBook S15 រូបរាងតូចច្រឡឹង តែអាចធ្វើការ និងលេងបានគ្រប់ពេលវេលា គ្រប់ទីកន្លែង!
កុំព្យូទ័រយួរដៃតូចល្មម សម្រាប់កាន់បង្ហាញនូវស្ទីលផ្ទាល់ខ្លួន និងការដំណើរការដ៏ខ្លាំងក្លានៅក្នុងតួដែកដែលមាន រាងស្តើង និងស្រាល។

Stand-out looks
VivoBook S មកជាមួយនូវពណ៌ដិត និងតួធ្វើពីដែក ដែលមានរំលេចជាមួយគែមម៉ូតដូចពេជ្រ ដើម្បីធ្វើឱ្យឡេបថបនេះកាន់តែលេចធ្លោ។ គែមនៅលើតួស្តើងផ្តល់ឱ្យឡេបថបនេះនូវរូបរាងដ៏ស្រឡូន និងរឹមដ៏តូចមួយ ដែលធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការបើកកុំព្យូទ័រ។
Lightweight, with immersive visuals
VivoBook S15 ផ្តល់ភាពងាយស្រួលក្នុងការយកតាមខ្លួន ម៉ូឌែលថ្មីនេះមានទំហំ 15អ៊ីញ កម្រាស់ 16.1 mm និងមានទម្ងន់ត្រឹមតែ 1.8 kg គីឡូក្រាមប៉ុណ្ណោះ។ អេក្រង់ NanoEdge ទំហំ 15.6អ៊ីញ ត្រូវបានបំពាក់នៅលើម៉ូឌែល VivoBook S15 នេះ ផ្តល់នូវសមាមាត្រ 83% នៃអេក្រង់ និងតួ ដែលល្អសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការធ្វើកិច្ចការច្រើនលើអេក្រង់ ក្នុងពេលតែមួយ។


Power for work or play
កុំព្យូទ័រយួរដៃ VivoBook S15 ដំណើរការដោយ I7-1165G7 ដែលមាន RAM ទំហំ 8GB និងអាចបង្កើនទំហំ RAM បាន 16GB ។ លើសពីនេះ VivoBook S15 អាចបំពាក់ជាមួយ SSD 1 TB PCIe®។ បន្ទះ Intel® WiFi 6 (802.11ax) ផ្តល់នូវល្បឿនអ៉ីនធឺណេតដ៏លឿន ដែលលឿនជាង WiFi 5 (802.11ac) ៣ដង ហើយ ៤ដង នៃសមត្ថភាពផ្ទុកអ៉ីនធឺណេត និងលឿនជាងកម្រិតបញ្ជូនយឺត 75% ដើម្បីកាត់បន្ថយពេលវេលាបញ្ជូនវីដេអូ 4K UHD ធំរហូតដល់ ៧០%។
MyASUS software
កម្មវិធី MyASUS software ចុងក្រោយបង្អស់រួមបញ្ចូលគ្នាយ៉ាងរលូនជាមួយឧបករណ៍ចល័ត រាប់ចាប់ពីស្មាតហ្វូន រហូតដល់ថេប្លេត។ លក្ខណៈពិសេសថ្មីរួមមាន ការផ្ទេរឯកសារនិងការបញ្ជូន URL ឥតខ្សែសម្រាប់អ្នកប្រើប្រាស់ដែលត្រូវការចែករំលែកឯកសារ ឬមើលគេហទំព័រដោយរលូន រវាងកុំព្យូទ័រនិងឧបករណ៍ចល័តរបស់ពួកគេ។ ការចូលប្រើឯកសារពីចម្ងាយ ដើម្បីធ្វើឱ្យមានភាពកាន់តែងាយស្រួលក្នុងការផ្ទុកទិន្នន័យពីកុំព្យូទ័រតាមរយៈឧបករណ៍ចល័ត។ លើសពីនេះជាមួយការពង្រីក កញ្ចក់ និងអេក្រង់ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើកិច្ចការច្រើនលើឧបករណ៍ចល័ត និងកុំព្យូទ័រដែលបានភ្ជាប់។

អាចស្វែងរកទិញបាននៅតាមហាងដែលជាតំណាងចែកចាយខាងក្រោម/You can purchase the products through our dealers below:
– ភ្នំពេញ (Phnom Penh): https://bit.ly/3wutiLh– សៀមរាប (Siem Reap): https://bit.ly/2XA2RFO
– បាត់ដំបង (Battambong): https://bit.ly/2FGi120
– ខេត្តផ្សេងៗ (Other Province): https://bit.ly/2KQsCvG