ម្សិលមិញនេះ ប្រទេសវៀតណាមបានរកឃើញករណីជំងឺកូវីដថ្មីចំនួន ៨,៦៤៤ ករណី និងមរណភាពចំនួន ២៩៨ ករណី
- BY
- autoadmin
- August 19, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ ប្រទេសវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ៨,៦៤៤ ករណី កាលពីល្ងាចថ្ងៃពុធ ទី១៨ ខែសីហា ឆ្នាំ២០២១ ដែលជាការធ្លាក់ចុះចំនួន ៩៥១ ករណី បើប្រៀបនឹងថ្ងៃអង្គារ។ ទីក្រុងហូជីមិញនៅតែនាំមុខគេជាមួយនឹងការឆ្លងថ្មីៗ ដោយមានករណីចំនួន ៣,៧៣១ ករណី បន្ទាប់មកគឺខេត្តប៊ិញឌួង ២,៥១៣ ករណី និងខេត្តដុងណៃ ៤៤៣ ករណី។

គិតមកទល់នឹងពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីជំងឺ COVID-19 សរុបចំនួន ២៩៧,៩២១ ករណី ចាប់តាំងពីចុងខែមេសា ដោយក្នុងនោះមាន ៣៦.៤% ត្រូវបានរំសាយចេញពីមន្ទីរពេទ្យ។ ការស្លាប់ចំនួន ២៩៨ ករណី ក៏ត្រូវបានគេកត់ត្រានៅថ្ងៃពុធផងដែរ ដែលនាំឱ្យចំនួនស្លាប់សរុបចាប់តាំងពីឆ្នាំមុនមានដល់ ៦,៧៧០ ករណី ឬ ២.២% នៃចំនួនករណីសរុបទាំងអស់។ ជាមួយគ្នានេះដែរ ខ្លួនក៏បានចាក់ថ្នាំបង្ការដល់ពលរដ្ឋចំនួន ១៥.៥ លាននាក់ ដោយមានជិត ១.៥ លាននាក់ បានទទួលថ្នាំបង្ការពីរដង៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






