ព័ត៌មានជាតិ
ព្រឹកនេះ ក្រុមគ្រូពេទ្យបន្តចុះយកសំណាកអាជីវករផ្សារ៧មករា ក្រោយមានការពាក់ព័ន្ធជំងឺកូវីដ-១៩
BY Khmernote Media
August 19, 2021
យោងតាមការបញ្ជាក់ពី លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចុះមកធ្វើការយកសំណាក អាជីវករផ្សារ៧មករា (ទល់មុខផ្សារទួលគោក) ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ករណីពាក់ព័ន្ធអ្នកជំងឺម្នាក់បានទៅទិញម្ហូបនៅផ្សារ៧មករា អ្នកជំងឺខាងលេី ជាប្រភេទកូវីដ-១៩ បំប្លែងថ្មី អាល់ហ្វា (ALPHA)។

ពេលនេះ សមត្ថកិច្ចមូលដ្ឋាន បាននិងកំពុងធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យ ធ្វើការយកសំណាកប្រជាពលរដ្ឋនៅជុំវិញទីតាំងខាងលើ៕
