ខ្មែរណូត

ស្វែងរក

  • PR

    NEW HONDA CBR150R ម៉ូតូ បែប SUPER SPORT ដែលមាន DNA ពីកំពូលម៉ូតូប្រណាំង MotoGP របស់ HONDA ចេញលក់ជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ

    BY Liny Chan August 19, 2021
    NEW HONDA CBR150R ម៉ូតូ បែប SUPER SPORT ដែលមាន DNA ពីកំពូលម៉ូតូប្រណាំង MotoGP របស់ HONDA ចេញលក់ជាផ្លូវការនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ

    ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA CBR150R រចនាថ្មីទាំងស្រុងក្រោមគំនិតបែប REAL RACER SPIRIT នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ ។ ដើម្បីបំពេញនូវតម្រូវការសម្រាប់អ្នកចង់បង្ហាញនូវស្មារតីជាអ្នកប្រណាំងដ៏រំជើបរំជួល ជាមួយនឹងម៉ាស៊ីន 150cc DOHC 4 VALUE កម្លាំងរឹតតែខ្លាំងលើសពីការរំពឹងទុក។ ចង់ដឹងថា NEW HONDA CBR150R មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា ÷

    REAL SUPER SPORT DESIGN:
    • ចង្កៀងមុខ LED ជាមួយការរចនាម៉ូដឡើងដ៏មុតស្រួច លេចធ្លោ តាមលក្ខណៈស្តង់ដាតែមួយគត់របស់ HONDA ជាមួយពន្លឺរួមបញ្ចូលគ្នា ភ្លឺច្បាស់ គ្រាប់ស្ថានភាពផ្លូវ ងាយស្រួលក្នុងការបើកបរ។
    • រចនាម៉ូដបែប DYNAMIC SUPER SPORT យ៉ាងស្រួចស្រាវ ល្អវិសេសគ្រប់ជ្រុងជ្រោយ កាត់បន្ថយកម្លាំងខ្យល់បក់ រក្សាលំនឹងក្នុងពេលបើកបរ។

    REAL ULTIMATE PERFORMANCE:
    • ជាមួយនឹងម៉ាស៊ីនកម្លាំង 150cc DOHC 4តង់ បញ្ចុះកម្ដៅដោយទឹក និងបច្ចេកវិទ្យាបែប RACING របស់ MotoGP កាត់បន្ថយកម្លាំងកកិត ផ្ដល់នូវសន្ទុះ និងល្បឿនលឿនយ៉ាងប្រសើរ ផ្តល់ឲ្យការបើកបរបានល្អឥតខ្ចោះ និងចង្កឹះលេខ 6តង់ កាន់តែធ្វើឲ្យការបើកបរមានភាពរំជើបរំជួលគ្រប់ដងវិថី។
    • បច្ចេកវិទ្យាដ៏ទំនើប ជួយការពារការកន្ត្រាក់ ឬជាប់កង់ ព្រមទាំងកាត់បន្ថយការរលាស់ខាងក្រោយ ពីការធ្វើការរបស់អាំប្រាយ៉ា ពេលដូរលេខភ្លាមៗហើយប្រលែងអាំប្រាយ៉ា។

    REAL ADVANCED SAFETY:
    • ប្រព័ន្ធហ្វ្រាំង ABS ទំនើប ព្រមទាំងបន្ទះហ្វ្រាំងមុខ និងក្រោយទំហំធំ បែប Wave Disc ជំនួយដល់ការបញ្ឈប់ល្បឿនបានយ៉ាងជឿជាក់គ្រប់កាលៈទេសៈ ។
    • ប្រព័ន្ធភ្លើង EMERGENCY STOP SIGNAL (ESS) ផ្ដល់ដំណឹងដោយភ្លើងភ្លឹបភ្លែតនៅលើស៊ីញ៉ូមុខ និងក្រោយ ដោយស្វ័យប្រវត្តិ នៅពេលចាប់ហ្វ្រាំងបន្ទាន់ ឬបញ្ឈប់ភ្លាមៗ។

    RACER COLOR SHADE:
    NEW CBR150R មាន៣ពណ៌សម្រាប់ជ្រើសរើស ពណ៌ក្រហម ពណ៌ប្រផេះ និង ពណ៌ខ្មៅ សាកសមឥតខ្ចោះ។

    គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស
    ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០២១ នេះតទៅ។

    សម្រាប់ព័ត៌មានបន្ថែម៖
    ចូលតាមរយៈលីង: https://bit.ly/YTNEWCBR150R
    ឬគេហទំព័រ: https://bit.ly/WSNEWCBR150R
    និង Facebook Page: https://bit.ly/FBCBR150R
    ទំនាក់ទំនងតាមទូរស័ព្ទ: 010 922 922

    Share This Post: