បច្ចេកវិទ្យា

តោះមកសាកល្បងតេស្តល្បឿន iOS 12 និង iOS 11 មើលចង់ដឹងមួយណាដើរលឿនជាង? (មានវីដេអូ)

BY
Khmernote Media
September 19, 2018

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានដាក់បញ្ចេញកំណែប្រែ Update ថ្មីប្រព័ន្ធប្រតិបត្តិ iOS 12 សម្រាប់ឲ្យអ្នកប្រើប្រាស់ iPhone និង iPad អាច update បាន ហើយក្រុមហ៊ុន Apple ក៏បានអួតផងដែរថា iOS 12 នេះនឹងជួយឲ្យ iPhone និង iPad ចាស់ៗដើរលឿនជាងមុន។ ខាងក្រោមនេះគឺជាការធ្វើតេស្តសាកល្បងល្បឿនរវាង iPhone ដើរដោយ iOS 12 និង iPhone ដើរដោយ iOS 11.4.1។

នៅក្នុងវីដេអូរបស់ Everything Apple Pro យើងអាចមើលឃើញថា iOS ទាំងពីររបស់ក្រុមហ៊ុន Apple បានដាក់ដំណើរការនៅលើឧបករណ៍ចាស់ៗរបស់ក្រុមហ៊ុន Apple ដូចគ្នា។ ការផ្តោតសំខាន់នៃប្រព័ន្ធប្រតិបត្តិការ iOS 12 គឺនាំមកនូវល្បឿន ដើម្បីធ្វើឱ្យឧបករណ៍ចាស់ៗ របស់ Apple មានដំណើរការរលូនជាមួយនឹង iOS 12 ។

ដូចដែលយើងអាចមើលឃើញពី iOS 12 ជាមួយនឹង iOS 11.4.1 ឃើញថា iOS 12 បានកែប្រែល្បឿនជាច្រើន ហើយ iOS 12 កម្មវិធីនេះក៏បាននាំមកនូវលក្ខណៈពិសេសថ្មីៗជាច្រើនសម្រាប់ iPhone និង iPad ផងដែរ៕

អត្ថបទ៖ ឧស្សាហ៍

ប្រភព៖ geeky-gadgets

Share This Post: