ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អបអរសាទរ! អាជីវករលក់ដូរនៅផ្សារ៧មករា ជាង២៥០នាក់ធ្វើតេស្តសំណាកហើយ គឺលទ្ធផលអវិជ្ជមានទាំងអស់

    BY Khmernote Media August 19, 2021
    អបអរសាទរ! អាជីវករលក់ដូរនៅផ្សារ៧មករា ជាង២៥០នាក់ធ្វើតេស្តសំណាកហើយ គឺលទ្ធផលអវិជ្ជមានទាំងអស់

    នៅព្រឹកថ្ងៃទី១៩​ ខែសីហា​ ឆ្នាំ២០២១​នេះ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការបិទខ្ទប់បណ្តោះអាសន្ន ដើម្បីឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)​ ធ្វើការយកសំណាក​ អាជីវករផ្សារ៧មករា​ (ទល់មុខផ្សារទួលគោក)​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក​ ករណីពាក់ព័ន្ធ​អ្នកជំងឺម្នាក់បានទៅទិញម្ហូបនៅផ្សារ៧មករា​ អ្នកជំងឺខាងលេី ជាប្រភេទកូវីដ-១៩ បំប្លែងថ្មី​ អាល់ហ្វា (ALPHA)​។

    យោងតាមការបញ្ជាក់ពី សាលាខណ្ឌទួលគោក បានឲ្យដឹងមុននេះបន្តិចថា  សូម​អបអរសាទរ​! អាជីវករ​ដែល​លក់ដូរនៅផ្សារ៧មករា បន្ទាប់ពីយកសំណាក​ គឺអវិជ្ជមានទាំងអស់សរុប252នាក់៕

    Share This Post: