សង្គម

មកស្គាល់ភ្លើងស្តុបផ្លូវប្រសព្វចំនួន៤កន្លែង ដែលទើបនឹងដាក់ថ្មីៗ

BY
Khmernote Media
September 19, 2018

ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ កាត់បន្ថយការកកស្ទះ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មីចំនួន ៤ទីតាំង ដូចខាងក្រោមៈ

១-ភ្លើងស្តុប ប្រសព្វរវាងមហាវិថីព្រះសីហនុ និងមហាវិថីសុធារស

២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៣៣៧ និងផ្លូវលេខ ៥៦៦

៣-ភ្លើងស្តុប ប្រសព្វផ្លូវលេខ ២៧១ និងផ្លូវលេខ ២០០២

៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ៤ និងផ្លូវរោងចក្រ QMI

អត្ថបទ៖ សេម
រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ចូន

Share This Post: