ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្អើលទាំងព្រឹក!​ អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ហើយឆេះរាលដល់ផ្ទះចំនួន០២លែ្វង​ទៀតនៅខណ្ឌបឹងកេងកង និងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់ចុះជួយនៅកន្លែងកើតហេតុ

    BY Khmernote Media August 20, 2021
    ផ្អើលទាំងព្រឹក!​ អគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង ហើយឆេះរាលដល់ផ្ទះចំនួន០២លែ្វង​ទៀតនៅខណ្ឌបឹងកេងកង និងរបួសមន្ត្រីពន្លត់អគ្គិភ័យម្នាក់ចុះជួយនៅកន្លែងកើតហេតុ

    រាជធានីភ្នំពេញ​៖ យោងតាមការបញ្ជាក់ពី នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ០៦ និង២០​នាទីព្រឹក​ ថៃ្ងព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស​ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅផ្ទះលេខ៤E​ ផ្លូវ៤០៤ ភូមិ១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​។

    – ម្ចាស់ទីតាំងឈ្មោះ:Chen You Bing ភេទ​ ប្រុស អាយុ​ ៥១​ ឆាំ្ន ។
    -​ មុខរបរ: អាជីវករលក់គ្រឿងអគិ្គសនី​ ។
    -​ ប្រភេទសំណង់ៈ ផ្ទះលែ្វង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ចំនួន​ ០១​ លែ្វង​ ។
    – ខូចខាតសំភារះ :​ ឆេះគ្រឿងអគ្គិសនីដែលស្តុបទុកក្នុងទីតាំងកើតខាងលើប្រហែល ៦៥%​ នឹងបានបណ្តាលអោយឆេះរាលដល់ផ្ទះចំនួន០២លែ្វង​ ។
    -​ ស្លាប់​មនុស្ស​ : គ្មាន ។
    – របួសមនុស្ស: ឈ្មោះ ឌួង ចាន់សត្យា ភេទ ប្រុស អាយុ ៣៣​ ឆាំ្ន ជាមន្រី្តអគិ្គភ័យ ។
    -​ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគិ្គសនី ។
    -​ រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន​ ១២​ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន​ ៣៦​ រថយន្ត​ ស្មេីនឹង ១៤៤​ ម៉ែត្រគូប ។
    +​ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
    – រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា: ចំនួន​ ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១​ រថយន្ត​ សើ្មនឹង ០៦​ ម៉ែត្រគូប​ ។
    -​ ពន្លត់ចប់​ :​ នៅ​វេលា​ម៉ោង​ ០៨:៤០​ នាទីព្រឹក នាថ្ងៃ.ខែ.ឆ្នាំដដែល​ ។

    Share This Post: