កូវីដ-១៩

ប្រទេសវៀតណាមមានករណីជំងឺកូវីដ១៩ ថ្មីច្រើនជាង ១០,០០០ ករណី ក្នុងរយៈពេល ២ ថ្ងៃ ជាប់ៗគ្នាមកនេះ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មាន

BY
autoadmin
August 21, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress នៅល្ងាចថ្ងៃសុក្រ ទី២០ ខែសីហា ឆ្នាំ២០២១ បានរាយការណ៍ថា ប្រទេសវៀតណាមបានបំបែកកំណត់ត្រានៃការឆ្លងជំងឺ COVID-19 ថ្មីមួយទៀត ជាមួយនឹងករណីថ្មីចំនួន ១០,៦៥០ ករណី ដែលធ្វើឱ្យចំនួនសរុបនៃករណីជំងឺ COVID-19 នៅក្នុងរលកចុងក្រោយនេះ កើនឡើងដល់ ៣១៩,២១០ ករណី។ ទន្ទឹមនឹងនេះដែរ ខេត្ត Binh Duong បានវ៉ាដាច់ទីក្រុងហូជីមិញជាមួយនឹងការឆ្លងថ្មីៗ ដោយមានករណីថ្មីចំនួន ៤,២២៣ ករណី ខណៈទីក្រុងហូជីមិញមាន ៣,៣៧៥ ករណី ។

ស្របពេលជាមួយគ្នានេះ អ្នកជំងឺចំនួន ១២,៧៥៦ នាក់ ត្រូវបានប្រកាសថាជាសះស្បើយ និងរំសាយចេញពីមន្ទីរពេទ្យ ដែលធ្វើឱ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១៣២,៨១៥ នាក់។ ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាត COVID-19 របស់ប្រទេសវៀតណាម ក៏បានកើនឡើងដល់ ៧,៥៤០ នាក់ បន្ទាប់ពីមានអ្នកស្លាប់ថ្មីចំនួន ៣៩០ នាក់ ត្រូវបានប្រកាសកាលពីថ្ងៃសុក្រ។ ចំណែកឯចំនួនសរុបនៃការឆ្លងចាប់តាំងពីប្រទេសវៀតណាមមានវត្តមានជំងឺ COVID-19 ដំបូង គឺ ៣២៣,២៦៨ ករណី​ ដែលស្មើនឹង ៣,២៨៨ នាក់ ក្នុងចំណោមពលរដ្ឋ ១ លាននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: