ព័ត៌មានជាតិ
ក្រសួងប្រៃសណីយ៍ជូនដំណឹងដល់សាធារណជនទាំងអស់ អាចមកទទួលទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ជារៀងរាល់ថ្ងៃបាន ដោយមិនកំណត់លក្ខខណ្ឌ
BY Khmernote Media
August 21, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញសេចក្ដីជូនដំណឹង ឲ្យបានជ្រាបថា សាធារណជន អាចមកទទួលយក ឬបញ្ជាទិញឧបករណ៍តេស្តរហ័សអង់ទីហ្សែនកូវីដ-១៩ ជារៀងរាល់ថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង៨ព្រឹក ដល់ ៦ល្ងាច ដោយមិនកំណត់លក្ខខណ្ឌ។

ដើម្បីបញ្ជាទិញសូមចូលទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានតំណភ្ជាប់ mptc.gov.kh/rt ឬអញ្ជើញមកទិញដោយផ្ទាល់នៅទីស្ដីការក្រសួង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣ / ០៦៧ ៨១៨ ៧៨២ / ០១៧ ៨៤៨ ១០៨ / ០៧៧ ៨៦៧ ៩៥៧ ។

ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications