ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩២នាក់ និងជាសះស្បើយបន្ថែម ១៦៦នាក់

    BY Khmernote Media August 21, 2021
    រដ្ឋបាលខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៩២នាក់ និងជាសះស្បើយបន្ថែម ១៦៦នាក់

    ខេត្តសៀមរាប៖ យោងតាមការប្រកាសព័ត៌មានពី រដ្ឋបាលខេត្តសៀមរាប បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ៩២នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះក្នុងនោះរួមមាន៖

    – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ០៩នាក់ មានប្រភពចម្លងចេញពីផ្សារលើធំថ្មី ក្នុងក្រុងសៀមរាប
    – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ៧១នាក់ មានប្រភពចម្លងចេញពីផ្សារពួក ក្នុងឃុំពួក ស្រុកពួក
    – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ០១នាក់ ជាអ្នកដំណើរមកពីខេត្តកំពង់ឆ្នាំង
    – អ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១១នាក់ ជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ ។

    សម្រាប់ថ្ងៃទី២០នេះដែរ ក៏មានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន ១៦៦នាក់ និងគ្មានអ្នកបាត់បង់ជីវិតទេ ដូច្នេះគិតមកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៦,៩២១នាក់ ក្នុងនោះមាន ព្យាបាលជាសះស្បើយចំនួន ៥,២០៧នាក់, ស្លាប់ចំនួន ៧៥នាក់ និង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ វិទ្យាល័យក្រឡាញ់ វិទ្យាល័យចំណោះដឹងទូទៅ និងបច្ចេកទេសពួក និងវិទ្យាល័យដំដែក ចំនួន ១,៦៣៩នាក់ ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post: