ប្រទេសវៀតណាមរកឃើញករណីជំងឺកូវីដ១៩ ថ្មីចំនួន ១១,៣៤៦ ករណី និងមរណភាពថ្មីចំនួន ៣៧៣ ករណី ដែលជាចំនួនក្នុងកំណត់ត្រាថ្មីមួយទៀត
- BY
- autoadmin
- August 23, 2021
ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ពីករណីជំងឺ COVID-19 ថ្មីចំនួន ១១,៣៤៦ ករណី ចេញពីក្នុងតំបន់ចំនួន ៣៦ កាលពីថ្ងៃអាទិត្យ និងការស្លាប់ថ្មីចំនួន ៧៣៧ ករណី ដែលជាចំនួនស្លាប់ច្រើនបំផុតថ្មីមួយទៀត នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress ។ ចំនួនករណីសរុបនៅថ្ងៃអាទិត្យ គឺជាចំនួននៃការឆ្លងក្នុងសហគមន៍ប្រចាំថ្ងៃខ្ពស់បំផុតទី២ ចាប់តាំងពីប្រទេសនេះមានវត្តមានជំងឺ COVID-19 ហើយការឆ្លងខ្ពស់បំផុតគឺ ១៣,៤១៧ ករណី ដែលត្រូវបានកត់ត្រាកាលពីថ្ងៃសៅរ៍។

ជាមួយគ្នានេះដែរ ចំនួននៃការជាសះស្បើយពីជំងឺ COVID-19 បានកើនឡើងសរុបដល់ ១៤៧,៦៦៧ ករណី បន្ទាប់ពីអ្នកជំងឺចំនួន ៧,៥៨០ នាក់ បានបញ្ជាក់ថាជាសះស្បើយកាលពីថ្ងៃអាទិត្យ។ ចំនួនអ្នកស្លាប់ថ្មីមាន ៧៣៧ ករណី ដែលធ្វើឱ្យចំនួនមរណភាពសរុបបានកើនឡើងដល់ ៨,២៧៧ នាក់។ គួរឱ្យដឹងដែរថា ចំនួនករណីជំងឺ COVID-19 នៅក្នុងប្រទេសវៀតណាម ចាប់តាំងពីរលកថ្មីបានចាប់ផ្ដើមនៅចុងខែមេសា ខ្លួនមានករណីឆ្លងសរុបមានចំនួន ៣៤៣,៩៧៣ ខណៈចំនួនឆ្លងចាប់តាំងពីឆ្នាំមុនមានទាំងអស់ ៣៤៨,០៥៩ ករណី ដែលស្មើនឹង ៣,៥៤០ ករណី ក្នុងចំណោមប្រជាជន ១ លាននាក់៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






