ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃកំពុងតែផ្អែមមាត់ផ្អែម.កឆក់យកផលចំណេញពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន

    BY Khmernote Media September 20, 2018
    ថៃកំពុងតែផ្អែមមាត់ផ្អែម.កឆក់យកផលចំណេញពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិន

    ថៃ៖ ខណៈអាមេរិកសម្រេចដំឡើងពន្ធលើផលិតផលរបស់ចិន ដែលមានតម្លៃ ២០០ ពាន់លានដុល្លារនោះ វាគឺជាឱកាសល្អមួយសម្រាប់ថៃក្នុងការនាំយកផលិតផលរបស់ខ្លួនទៅលក់ក្នុងទីផ្សារអាមេរិកជំនួសផលិតផលចិន នេះបើយោងតាមការសិក្សារបស់ក្រសួងពាណិជ្ជកម្មថៃ។ បើតាមលោកស្រី Pimchanok Vonkorpon អគ្គនាយកការិយាល័យគោលនយោបាយ និងយុទ្ធសាស្រ្តពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបានអះអាងថា អាមេរិកនឹងដំឡើងពន្ធលើផលិតផលចិនចំនួន ៥,៧៤៥ ប្រភេទផ្សេងគ្នា ហើយនិន្នាការនេះគឺជាឱកាសសក្តានុពលមួយសម្រាប់ថៃក្នុងការនាំយកផលិតរបស់ខ្លួនជាច្រើនប្រភេទនេះទៅលក់ក្នុងអាមេរិកវិញម្តង។

    លោកស្រីបានបន្តថា ផលិតផលថៃ ដែលគេគ្រោងនឹងធ្វើការនាំចេញនោះរួមមាន គ្រាប់ធញ្ញជាតិជាច្រើនប្រភេទ គ្រាប់ស្វាយចន្ទី ជ័រស្ងួត អង្ករ ផ្លែឈើ និងបន្លែ ស្រស់ និងកែឆ្នៃ ដូចជាចេក​ ដូង ស្វាយ ម្នាស់ និងសម្ភារសំខាន់ៗមួយចំនួនទៀត។ សម្រាប់ក្រុមអ្នកវិភាគថៃបានលើកឡើងថា នេះគឺជាឱកាសដ៏ល្អសម្រាប់រដ្ឋាភិបាលថៃ និងប្រជាជនថៃ ក្នុងការបង្កើនសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការលក់ផលិតផលផ្សេងៗក្នុងទីផ្សារអាមេរិក៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay