អន្តរជាតិ
មិនមែនលំៗឡើយ! លោក Vladimir Putin ដឹកនាំប្រទេសក៏ខ្លាំង បាញ់កាំភ្លើង Snip ក៏មិនធម្មតាដែរ (មានវីដេអូ)
BY Khmernote Media
September 21, 2018
រុស្ស៊ី៖ ការបាញ់កាំភ្លើង Snap ចំគោលដៅគឺជាសមត្ថភាពពិសេសមួយ ដែលមិនមែនមនុស្សគ្រប់រូបចេះតែអាចធ្វើបាននោះទេ។ យ៉ាងណាក្តី លោកប្រធានាធិបតីរុស្សី Vladimir Putin បានបង្ហញសមត្ថភាពបាញ់កាំភ្លើងរបស់គាត់យ៉ាងអស្ចារ្យរហូតត្រូវបានគេមើលឃើញថា គាត់ជាអ្នកបាញ់កាំភ្លើងដៃឯកម្នាក់ផងដែរ។ តាមរយៈវីដេអូគេអាចមើលឃើញថា បុរសខ្លាំងរបស់វិមានក្រឹមឡាំងរូបនេះ ប្រើប្រាស់កាំភ្លើងវែងប្រភេទ SVCh-308 ផលិតក្នុងប្រទេសរុស្សី និងបាញ់តម្រង់ទៅកាន់គោលដៅ ដែលមានចម្ងាយ ៦០០ ម៉ែត្រ។ ជាលទ្ធផលនៃការបាញ់ចំនួន ៥ គ្រាប់ គឺលោក Vladimir Putin អាចបាញ់ចំគោលដៅចំនួន ៣ គ្រាប់ ដែលចំនួននេះត្រូវបានគេចាត់ទុកថា គាត់ជាអ្នកបាញ់កាំភ្លើងដៃឯកម្នាក់ផងដែរ។ លោកអ្នកអាចទស្សនាទិដ្ឋភាពដ៏កម្រនេះ តាមរយៈវីដេអូដូចខាងក្រោម៖
https://www.youtube.com/watch?v=gZaJvuYRIo4
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail